​ម៉ាឡេស៊ី​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ចិន​ ​ក្នុង​គោលបំណង​សហការ​អភិវឌ្ឍ​វ៉ាក់សាំង​ ​Co​v​i​d​-19

ម៉ាឡេស៊ី​៖​ ​ម៉ាឡេស៊ី​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ចិន​ ​ក្នុង​គោលបំណង​សហការ​បង្កើត​វ៉ាក់សាំង​ដែល​មាន​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​ ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ ​Co​v​i​d​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ​បច្ចេកវិជ្ជា​ ​និង​ការ​ច្នៃប្រឌិត​ថ្មី​ម៉ាឡេស៊ី​លោក​ ​ខៃ​រី​ ចា​ម៉ា​លូ​ដ​ឌី​ន​ ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​សម​ភាគី​ចិន​លោក​ ​វ៉ាង​ ​ជី​កាង​ ​នៅ​ក្នុង​ពិធី​មួយ​តាម​អ៊ី​ន​ធឺ​ណេ​ត​ ​។​ ​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​ទាំងពីរ​ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​នេះ​ ​នឹង​ត្រូវ​ត្រួតពិនិត្យ​ដោយ​គណៈកម្មាធិការ​​​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួងការបរទេស​ប្រទេស​ទាំងពីរ​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែ​តុលា​កន្លងទៅ​ ​ដើម្បី​ដោះស្រាយបញ្ហា​ប្រឈម​នៅ​ក្រោយ​សម័យ​ ​Co​v​i​d​-19 ​។​


​សូម​ជម្រាប​ផង​ដែរ​ថា​ ​ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​ជាធរមាន​រយៈពេល​០​៥​ឆ្នាំ​ខាងលើ​នេះ​ ​ប្រទេស​ម៉ាឡេស៊ី​នឹង​ទទួល​បាន​សិទ្ធិ​ជា​អាទិភាព​ ​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ ​Co​v​i​d​-19 ​ដែល​បង្កើត​ឡើង​ដោយ​ប្រទេស​ចិន​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner