ប្រវត្ថិប្រាសាទស្រី

ប្រាសាទស្រី គឺជាប្រាសាទមួយបានកសាងឡើងមានអាយុកាលរាប់សតវត្សរ៍មកហើយ នៅក្នុងចំណោមប្រាសាទជាច្រើន ស្ថិតនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ប្រាសាទមួយនេះស្ថិតក្នុងទីតាំងវត្តប្រាសាទ នៅក្នុងភូមិប្រាសាទ ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ដោយសារតែមានវ័យចំណាស់រាប់ពាន់ឆ្នាំ និងកត្តាធម្មជាតិ បានធ្វើអោយប្រាសាទមួយនេះកាន់តែរេចរិលយ៉ាងខ្លាំង ព្រោះតែគ្មានអ្នកជំនាញថែរក្សាការពារ ដែលធ្វើអោយមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ខ្លាចក្រែងថ្ងៃណាមួយប្រាសាទនិងបែកបាក់ដួលរលំ ។

ប្រាសាទស្រី ដែលស្ថិតក្នុងវត្តប្រាសាទ ក្នុងឃុំដា ស្រុកកំពង់លែង គឺបានកសាងឡើងក្នុងសត្សវត្សទី៩ ក្នុងរចនាប័ទ្មកំពង់ព្រះ គឺជំនាន់ កាលកសាងប្រាសាទកំពង់ព្រះ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ដែរ ។ ប្រាសាទនេះកសាងឡើងដោយស្តេចស្រី គឺម្ចាស់ក្សត្រីយ៍ ជ័យទេវី ។

ប្រវត្តិរបស់ប្រាសាទស្រីនេះមានរឿងដំណាលថា ពេលកសាងប្រាសាទនេះ គឺមានប្រាសាទមួយទៀត ឈ្មោះប្រាសាទប្រុស ដែលនៅមិនឆ្ងាយពីគ្នា ។ ការកសាងប្រាសាទទាំង២ គឺអ្នកកសាងស្រី និងប្រុសបានដាក់ការភ្នាល់គ្នាថា បើប្រុសចាញ់ស្រី គឺប្រុសត្រូវចូលទៅដណ្តឹងស្រី តែបើប្រុសឈ្នះគឺស្រីទៅដណ្តឹងប្រុស ។ ដោយសារចាញ់ល្បិចស្រីៗ ដែលបានលួចបង្ហោះភ្លើងគោម ប្រុសៗស្មានតែផ្កាយព្រឹករះ ក៏នាំគ្នាឈប់ធ្វើ ចំណែកស្រីៗបន្តធ្វើរហូតដល់ព្រឹកបានរួចរាល់មុន ធ្វើអោយប្រុសចាញ់ស្រី ទើបដំណតមកសព្វថ្ងៃប្រុសៗត្រូវចូលដណ្តឹងស្រីដល់ផ្ទះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner