ទេសរដ្ឋមន្រ្តី អៀង មូលី ផ្ដល់សារគន្លិះសំខាន់ៗ ៧ចំណុច
ភ្នំពេញ៖ បិទសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២០ ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានផ្ដល់សារជាគន្លិះសំខាន់ ៧ចំណុច សម្រាប់ដល់គ្រប់ភាគីពាកព័ន្ធទាំងអស់ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តអនុវត្តន៍ផែនការយុទ្ធសាស្ត្រ ឈានទៅដល់ការបញ្ចប់ទាំងស្រុង ការឆ្លងរីករាលដាលមេរោគអេដស៍- ជំងឺអេដស៍ រួមជាមួយនឹងការបង្ហាញពីវិធីសាស្ត្រវិទ្យាសាស្ត្រមួយចំនួន ក្នុងការពន្លឿនការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ឲ្យមានប្រសិទ្ធភាព ឆ្ពោះទៅសម្រេចបាននូវគោលដៅសូន្យបី។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្លងតាមការ ពិភាក្សា យ៉ាងផុសផុល នៅក្នុងអង្គសន្និបាតនា លោកសូមចូលរួមចំណែកផ្តល់នូវអនុសាសន៍សំខាន់ៗមួយ ចំនួន ដើម្បីបន្តយុទ្ធនាការប្រយុទ្ធនឹង មេរោគអេដស៍- ជំងឺអេដស៍ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដូច ខាង ក្រោម ៖
ទី១៖ បន្តការអនុវត្តរួមគ្នានូវគម្រោងផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ (២០១៩-២០២៣)។
ទី២៖ ធានាឱ្យបាននូវចីរភាពនៃការឆ្លើយតប ទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយបង្កើត និងធ្វើបច្ចុប្បន្នភាពគណៈ កម្មាធិ ការប្រ យុទ្ធនឹងជំងឺអេដស៍គ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេស ក្នុងឃុំ សង្កាត់ ទាំងអស់នៅទូទាំងប្រទេស និងធ្វើការបញ្រ្ជាប និង បញ្ចូល សកម្មភាពឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងផែនការរួមរបស់ក្រសួង ស្ថាប័ន ខេត្ត រាជធានី ស្រុក ខណ្ឌ និងឃុំ សង្កាត់។
ទី៣៖ ធ្វើសមាហរណកម្ម កម្មវិធីបង្ការ ថែទាំ និងព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុងប្រព័ន្ធសុខាភិបាល ដើម្បីទទួលបាននូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងចីរភាព។
ទី៤៖ ចូលរួមពង្រឹងយន្តការថ្នាក់ក្រោមជាតិឱ្យម្ចាស់ការគាំទ្រដល់ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដោយធ្វើការអង្កេត តាមដានការអនុវត្តសកម្មភាពឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងផែនការឃុំ សង្កាត់។
ទី៥៖ រក្សាស្រោមអនាម័យឱ្យមាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដែលត្រូវការប្រើប្រាស់ ប្រកបដោយគុណភាពខ្ពស់ និងបន្តលើកទឹកចិត្តដល់ក្រុមយុវវ័យដែលរួមភេទដូចគ្នា ឱ្យទៅ ពិនិត្យឈាមរកមេរោគអេដស៍ និងប្រើប្រាស់កម្មវិធីបង្ការការចម្លងមេរោគអេដស៍ តាមរយៈការប្រើស្រោមអនាម័យ១០០% នៅពេលរួមភេទ។
ទី៦៖ បន្តបង្កើនលទ្ធភាពទទួលបាននូវយន្តការគាំពារសង្គម និងសេវាសង្គមសម្រាប់អ្នកផ្ទុកមេរោគ អេដស៍ និងអ្នកជំងឺអេដស៍។
ទី៧៖ សូមអំពាវនាវដល់អង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន បណ្តាញ អ្នក ផ្ទុក មេ រោគ អេដស៍ និងជំងឺអេដស៍ បន្តចូលរួមជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថែម ទៀត តាមគ្រប់រូបភាព ជាកម្លាំងកាយ ប្រាជ្ញាស្មារតី សម្ភារ និងថវិកាដើម្បីពង្រីក អន្តរាគមន៍ ប្រ យុទ្ធ នឹង ជំងឺ អេដស៍ឲ្យឈានទៅសម្រេចបាននូវអត្រាគ្របដណ្តប់ លើភូមិសាស្រ្ត និងក្រុម គោល ដៅឲ្យបាន១០០%។
