រដ្ឋបាលស្រុកជើងព្រៃ និងមន្រ្តីក្រសួងធនធានទឹក ចុះពិនិត្យមើលការដាក់ខ្សាច់បិទទ្វារទឹកទំនប់តំបន់សំរាប់ប្រើប្រាស់នៅក្នុងរដូវប្រាំង

កំពង់ចាម៖ លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ បានដឹកនំាក្រុមការងារ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម និងមានការចូលរួមពីអាជ្ញាធរស្រុកព្រៃឈរ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នំា២០២០ បានចុះពិនិត្យមើលការដាក់ខ្សាច់បិទទ្វារទឹកនៅទំនប់តំបន់ ខណៈរដូវប្រាំងបានខិតចូលមកដល់ ប្រភពទឹកគឺមានសារៈសំខាន់ខ្លំាងណាស់ដល់ការស្រោចស្រពដំណំាផ្សេងៗ ជាពិសេសដំណំាស្រូវរបស់ប្រជាកសិករ និងដើម្បីជាការឆ្លើយតបទៅនិងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ​ដែលមានទីតាំង ស្ថិតនៅក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលកំពុងហូរច្រោះខ្លំាង និងដើម្បីរក្សាទឹកទុកសម្រាប់បងប្អូនប្រជាពលរដ្ឋទំាង២ស្រុក (ជើងព្រៃ- ព្រៃឈរ ) ក្នុងការប្រើប្រាស់ ព្រមទំាងការបូមស្រោចស្រពដំណំាស្រូវនារដូវប្រាំងខាងមុខអោយបានគ្រប់គ្រាន់។

បន្ទាប់មកលោកអភិបាល ក៏បានបន្តដឹកនំាក្រុមការងារ ចុះពិនិត្យប្រឡាយទឹក ១ខ្សែ ស្ថិតនៅក្នុងភូមិចំនាង ឃុំផ្តៅជុំ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ដែលអាចប្រឈមនឹងកង្វះទឹកសម្រាប់ស្រោចស្រពដំណំាស្រូវនារដូវប្រាំង។

គួរបញ្ជាក់ថា ទ្វាទឹកទំនប់ទំនប់នេះ មានប្រវែង ៣៩០០ ម៉ែត្រ អាចផ្គត់ផ្គង់ទឹកបានប្រមានជាចំនួន១២លានម៉ែត្រគីប ប្រជាពលរដ្ឋ​អាចប្រើ​ប្រាស់បាន​ខួបប្រាំងវក្សារ តាមរយៈការជួយចូលរួមឧបត្ថម្ភ និងការបូមទឹកដាក់ក្នុងស្រែ ពីរដ្ឋបាលស្រុក​នាពេល​កន្លងម​ក​ផងដែរ៕  

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner