នាយករដ្ឋមន្រ្តីអង់គ្លេសអះអាងថា កិច្ចចរចាពាណិជ្ជកម្មក្រោយ Brexit ពីសហភាពអឺរ៉ុប អាចនឹងរួចរាល់ក្នុងខែកក្កដាខាងមុខនេះ

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ឬ ការដកខ្លួនរបស់អង់គ្លេសពីសហភាពអឺរ៉ុបនោះ អាចនឹងត្រូវសម្រេចបាននៅក្នុងខែកក្កដាខាងមុខនេះ ប្រសិនបើភាគីទាំងពីរមានការតាំងចិត្តធ្វើការឱ្យអស់លទ្ធភាពដើម្បីដោះស្រាយវា នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ។

ការលើកឡើងបែបនេះរបស់លោក ចនសុន ធ្វើឡើងស្របពេលដែលអង់គ្លេស និងសហភាពអឺរ៉ុប បានសន្យាគ្នានៅថ្ងៃចន្ទនេះថា នឹងស្វែងរកកម្លាំងចលករសម្រាប់ការហាក់ជាប់គាំង នៃកិច្ចចរចាពាណិជ្ជកម្មក្រោយ Brexit ខណៈភាគីទាំងពីរកំពុងព្យាយាមកសាងទំនាក់ទំនងថ្មី ។

ការចេញសេចក្តីថ្លែងការណ៍រួមរវាងអង់គ្លេស និងសហភាពអឺរ៉ុបបានបញ្ជាក់ថា កិច្ចពិភាក្សាពាណិជ្ជកម្មសរុបចំនួន៤ជុំត្រូវបានរៀបចំឡើង ទោះបីត្រូវឆ្លងកាត់បញ្ហាប្រឈម ដែលបង្កដោយវិបត្តិ COVID-19 យ៉ាងណាក្តី ហើយភាគីទាំងពីរ បានឯកភាពគ្នាថា ចាំបាច់ត្រូវមានកម្លាំងចលករថ្មីថែមទៀត នៅក្នុងដំណើរការចរចាលើបញ្ហានេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner