ប្រទេស Mauritius បានត្រៀមខ្លួនចុះកិច្ចសន្យាថ្មីជួលកោះ Diego Garcia ឱ្យអាមេរិកដាក់មូលដ្ឋានយោធារយៈពេល ៩៩ឆ្នាំ ដែលជាផ្នែកមួយនៃដំណើរការទាមទារឯករាជ្យរបស់ខ្លួន
ប្រទេស Mauritius ទទួលបានឯករាជ្យពីចក្រភពអង់គ្លេសកាលពីឆ្នាំ ១៩៦៨ លើកលែងតែដែនកោះ Diego Garcia ប៉ុណ្ណោះ។ កាលពីឆ្នាំ ១៩៦៦ នៅសម័យសង្គ្រាមត្រជាក់ អង់គ្លេសបានជួល Diego Garcia ឱ្យអាមេរិករយៈពេល ៥០ឆ្នាំ។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ក្នុងឆ្នាំ ២០១៦ ហើយបានបន្តរយៈពេល ២០ឆ្នាំទៀតរហូតដល់ឆ្នាំ ២០៣៦។

សព្វថ្ងៃនេះ Mauritius កំពុងតែទទូចសុំឯករាជ្យទៅលើកោះ Diego Garcia ពីអង់គ្លេស បុន្តែអង់គ្លេសមិនព្រមបើទោះបីជាតុលាការអង្គការសហប្រជាជាតិកាត់ក្តីឱ្យ Mauritius ទទួលបានឯករាជ្យពេញលេញក៏ដោយ។
អង់គ្លេសអះអាងថា Diego Garcia មិនមែនជាទឹកដីរបស់ Mauritius ទេ។ ខ្លួនហៅភូមិសាស្រ្ត Diego Garcia ថា British Indian Ocean Territory។
Diego Garcia ជាមូលដ្ឋានយោធាមួយរបស់អាមេរិក ក្នុងចំណោមមូលដ្ឋានយោធាសរុប ៨០០ នៅ ៧០ប្រទេស ទូទាំងពិភពលោក។ Diego Garcia នេះហើយ ជាមូលដ្ឋានអាមេរិកឈរជើង ដើម្បីទម្លាក់គ្រាប់បែកក្នុងសង្គ្រាមឈ្លានពានអ៊ីរ៉ាក់។


ប្រភព៖ Asia Nikkei