ទីក្រុងតូក្យូរបស់ជប៉ុនសម្រេចបង្កើនកម្រិតប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត
ជប៉ុន៖ សារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ជប៉ុនបានកត់ត្រាករណីឆ្លង Covid-19 ថ្មីៗចំនួន២.២០៨ករណីថែមទៀតក្នុងពេលមួយថ្ងៃប៉ុណ្ណោះ ដែលនេះជាតួលេខខ្ពស់បំផុតពុំធ្លាប់មានពីមុនមក នេះបើតាមតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាលជប៉ុន និងអាជ្ញាធរមូលដ្ឋាន ។
នៅទីក្រុងតូក្យូ ដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺ Covid-19 នេះ ចំនួនរហូតដល់៥៣៤ករណី ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ ហើយក៏ជាលើកដំបូងដែរ ដែលរដ្ឋធានីរបស់ប្រទេសជប៉ុនមួយនេះ បានកត់ត្រាអ្នកឆ្លងថ្មីលើស ៥០០ករណីក្នុងមួយថ្ងៃ ។ ក្នុងរយៈពេលដូចគ្នានេះដែរ អាជ្ញាធរជប៉ុនក៏បានរកឃើញអ្នកស្លាប់ថ្មីចំនួន១២នាក់ផងដែរ ដែលនាំឲ្យអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់១.៩៥៩នាក់ ។
ឆ្លើយតបទៅនឹងកំណើនករណីឆ្លងថ្មីៗខាងលើនេះ បានធ្វើអោយអាជ្ញាធរជប៉ុន សម្រេចបង្កើនកម្រិតប្រកាសអាសន្នរហូតដល់កម្រិតខ្ពស់បំផុត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ Covid-19 ៕

