ឥណ្ឌាបង្កើនការផាកពិន័យធ្ងន់ធ្ងរចំពោះអ្នកមិនពាក់ម៉ាស់ ចំពេលដែលចំនួនអ្នកឆ្លង Covid-19 កើនឡើងខ្លាំង
ឥណ្ឌា ៖ សារព័ត៌មាន AFP ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមមន្ត្រីក្នុងរដ្ឋធានីរបស់ឥណ្ឌា បានបង្កើនការផាកពិន័យប្រាក់គុណនឹង០៤ សម្រាប់មនុស្សដែលមិនពាក់ម៉ាស់ ខណៈករណីឆ្លង Covid-19 បន្តកើនឡើងខ្លាំង ដែលធ្វើឱ្យមានបន្ទុកធ្ងន់ធ្ងរដល់មន្ទីពេទ្យ និងទីកន្លែងបញ្ចុះសព ។
ប្រាក់ពិន័យរហូតដល់២.០០០រូពី ឬស្មើនឹង២៧ដុល្លារ ដែលប្រកាសដោយអភិ បាលក្រុងញូវដេលី បានកើតឡើងស្របពេលដែលករណីឆ្លង Covid-19 សរុបនៅឥណ្ឌាមានចំនួនជិត៩លាននាក់ដែលជាចំនួនខ្ពស់បំផុតទី២នៅលើពិភពលោក ។
អភិបាលក្រុងញូដេលី លោក អាវីន កេចរីវ៉ាល់ បានប្រាប់សន្និសីទកាសែតមួយថា ពេលខ្លះនៅពេលដែលពាក្យសម្តីតែមួយមុខលែងបានការ ចឹងយើងមានតែលេងធម៌ក្តៅបន្តិចហើយ ។ លោកក៏បានសរសេរនៅលើបណ្តាញ Twitter ផងដែរថា ទីក្រុងដែលមានប្រជាជនរស់នៅ២០លាននាក់នេះ កំពុងធ្វើសង្គ្រាមប្រឆាំងវីរុស ៕


