​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៥​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​៦​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៤​០​លាន​នាក់

​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៥​៧​លាន​២​២​ម៉ឺន​៣​៥​០​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៣​៦​ម៉ឺន​៤​ពាន់​៨​៣​៧​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​៩​លាន​៧​១​ម៉ឺន​៣​ពាន់​៨​១​៣​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​២​លាន​៦​ម៉ឺន​៨​ពាន់​៣​នាក់​ ​ស្លាប់​ចំនួន​២​៥​ម៉ឺន​៨​ពាន់​៣​០​២​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៧​លាន​២​៤​ម៉ឺន​២​ពាន់​៦​៣​៩​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៤​ពាន់​៣​២​៥​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​២​ពាន់​២​០​២​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៤​២​ម៉ឺន​៧​ពាន់​១​៦​នាក់​ ​។​

​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៩​៨​ម៉ឺន​៣​ពាន់​៨​៩​នាក់​ ​ស្លាប់​១​៦​ម៉ឺន​៨​ពាន់​១​៤​១​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៤​០​ម៉ឺន​៧​ពាន់​៤​៩​៨​នាក់​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner