​ចិន​វាយប្រហារ​លើ​ប្រទេសភែ្នក០៥​វិញ​ ​ក្រោយ​រួមគ្នា​ចោទប្រកាន់​ប្រទេស​ខ្លួន​ពាក់ព័ន្ធ​នឹង​បញ្ហា​ហុងកុង

​ចិន​៖​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​ ​ចាវ​ ​លី​ជា​ន​ ​បាន​ថ្លែង​នៅ​ក្នុង​ស​ន្និសិ​ទ​កាសែត​ខ្លី​មួយ​ថា​ ​មិនថា​ពួកគេ​ (​អាមេរិក​ ​អង់គ្លេស​ ​អូ​ស្រ្តា​លី​ ​កាណាដា​ ​និង​នូ​វែ​ល​សេ​ឡង់​) ​មាន​ភ្នែក​០​៥​ ​ឬ​ ​១​០​ ​នោះ​ទេ​ ​ដរាបណា​ពួកគេ​ហ៊ាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​សន្តិសុខ​និង​ផលប្រយោជន៍​អភិវឌ្ឍន៍​របស់​ចិន​ ​ពួកគេ​គួរតែ​ប្រុងប្រយ័ត្ន​កុំ​អោយ​គេ​ចាក់​ខ្វាក់ភ្នែក​របស់​ពួកគេ​ ​។​


​ការព្រមាន​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​ប្រទេស​ភ្នែក​០​៥​ ​ក្នុង​នោះ​មាន​សហរដ្ឋអាមេរិក​ ​អង់គ្លេស​ ​អូស្ត្រាលី​ ​កាណាដា​ ​និង​នូ​វែ​ល​សេ​ឡង់​ ​បាន​រួមគ្នា​ជា​ធ្លុងមួយ​ ​ដើម្បី​ចោទប្រកាន់​ចិន​ថា​ ​បាន​ក្បត់​សន្យា​របស់​ខ្លួនឯង​ ​បន្ទាប់ពី​សមាជិកសភា​ហុងកុង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​០​៤​រូប​ ​ត្រូវ​បាន​បណ្ដេញ​ចេញពី​សភា​ហុងកុង​ ​។​
​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ទាំង​០​៥​ខាងលើ​លើកឡើង​ថា​ ​ចិន​បាន​ក្បត់​ពាក្យសន្យា​របស់​ខ្លួន​ជាមួយ​អង់គ្លេស​កាលពី​ឆ្នាំ​១​៩​៨​៤​ ​ក្នុង​ការ​រក្សា​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង​ ​ដែល​ក្រោយ​ហុងកុង​ត្រូវ​បាន​ប្រគល់​ឱ្យ​ចិន​វិញ​នៅ​ឆ្នាំ​១​៩​៩​៧​ ​។

​​បន្ថែម​លើ​នេះ​ ​ពួកគេ​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​សកម្មភាព​របស់​ចិន​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​បំពាន​កា​តា​ព្វ​កិច្ច​អន្តរជាតិ​ ​ដែល​ត្រូវ​តម្រូវ​ដោយ​ច្បាប់​ ​និង​សេចក្ដីថ្លែង​ការណ៍​រួម​រវាង​ចិន​ ​និង​អង់គ្លេស​ ​ដែល​ទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ​ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner