​ទីបំផុត​លោក​ ​បៃ​ដិ​ន​ ​ទទួល​ជ័យ​ជម្នះ​លើ​លោក​ ​ត្រាំ​ ​ក្រោយ​រដ្ឋ​ ​ចរ​ជា​ ​បញ្ចប់​ការ​រាប់​សន្លឹកឆ្នោត​ដោយដៃ​ឡើងវិញ

​អាមេរិក​៖​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ទទួល​ជ័យ​ជម្នះ​លើ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បន្ទាប់ពី​រដ្ឋ​ ​ចរ​ជា​ ​បាន​បញ្ចប់​ទាំងស្រុង​នូវ​ការ​រាប់​សន្លឹកឆ្នោត​ដោយដៃ​ឡើងវិញ​ ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​កន្លងទៅ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​ក្រុម​មន្ត្រី​ចាត់ចែង​កិច្ច​ការបោះឆ្នោត​នៅ​ក្នុង​រដ្ឋ​ ​ចរ​ជា​ ​បាន​អះអាង​ពី​ភាព​ត្រឹមត្រូវ​ ​នៃ​ការ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​ ​ហើយ​ថា​ ​មិន​មាន​ភស្តុតាង​ណាមួយ​ដែល​បង្ហាញ​ថា​ ​ការ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​នោះ​ទេ​ ​។​


​សូម​ជម្រាប​ថា​ ​ការ​ទទួលស្គាល់​ជ័យ​ជម្នះ​ខាងលើ​នេះ​ ​នាំ​អោយ​លោក​ ចូ ​បៃ​ដិ​ន​ ​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ ​តំណាង​ឱ្យ​គណបក្សប្រជាធិបតេយ្យ​ដំបូង​គេ​ ​ក្នុងរយៈពេល​ជាង​៣​០​ឆ្នាំ​មកនេះ​ ​ដែល​ឈ្នះ​នៅ​ក្នុង​រដ្ឋ​ ​ចរ​ជា​ ​ជា​រដ្ឋ​ ​Swing​ ​state​ (​រដ្ឋ​មានសំឡេង​ប្រទាញប្រទង់​រវាង​បក្ស​ទាំងពីរ​) ​ដែល​តែងតែ​បោះឆ្នោត​គាំទ្រ​បេ​ក្ខ ​ជន​ប្រធានាធិបតី​ ​តំណាង​អោយ​គណបក្ស​សាធារណរដ្ឋ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner