បន្ទាប់ពី RCEP ជប៉ុនប្តេជ្ញាចិត្តពង្រឹងកិច្ចព្រមព្រៀងក្នុងតំបន់មួយទៀតនៅឆ្នាំក្រោយ
តូក្យូ ៖ ថ្លែងនៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga បានប្រកាសថាជប៉ុនមានគោលបំណងក្នុងការធ្វើឲ្យរឺងម៉ាំនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំធំមួយទៀតដែលមានឈ្មោះថា CPTPPខណៈដែលចិន និងអង់គ្លេសក៏នឹងត្រៀមខ្លួនចូលខ្លួនក្លាយជាសមាជិកនៃកតិកាសញ្ញានេះផងដែរ។
កិច្ចព្រមព្រៀង CPTPP (The Comprehensive and Progressive Agreement for Trans-Pacific
Partnership) មកដល់ពេលនេះមានប្រទេសដែលចូលរួមប្រមាណជា 11 មកហើយបូករួមទាំង កាណាដា អូស្ត្រាលី និងប្រទេសជប៉ុន។
លោក Suga បាននិយាយថា៖ជប៉ុននឹងយកក្តីរំពឹងដែលមានទាំងប៉ុន្មាននៅក្នុងកិច្ចព្រមព្រៀង RCEP ព្រមជាមួយនឹងការពង្រឹងទៅលើកិច្ចព្រមព្រៀង CPTPP មកបន្តធ្វើបន្ថែមទៀតក្នុងនាមជាប្រធាននៃកិច្ចព្រមព្រៀងនេះនៅឆ្នាំក្រោយ។
រំលឹកដែរថា កាលពីថ្ងៃព្រហស្បតិ៍អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិនបាននិយាយថាប្រទេសរបស់ខ្លួនបានបើកទ្វារជាចំហដើម្បីចូលរួមជាមួយនឹងCTCPP ខណៈដែលនៅអង់គ្លេសវិញក៏ធ្លាប់បានបញ្ជាក់ច្បាស់កាលពីដើមឆ្នាំកន្លងមកថានឹងធ្វើការតាមដានបន្តិចទៀតចំពោះការចូលរួមនៅក្នុងកតិកាសញ្ញាមួយនេះ៕