​រដ្ឋមន្ត្រីការបរទេស​ចិននឹងធ្វើទស្សនកិច្ច​នៅ​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​ ​ស​ប្តាហ៍​ក្រោយ

​រដ្ឋមន្ត្រីការបរទេស​ចិន​ ​លោក​ ​Wan​g​ ​Y​i​ ​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​ ​ស​ប្តាហ៍​ក្រោយនេះ​ ​នេះ​បើ​តាម​ការ​ប្រទេស​របស់​ភាគី​កូរ៉េ​ ​និង​ជប៉ុន​ ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ CN​A​ ​នា​ថ្ងៃ​ទៅ​២​០​ ​វិច្ឆិកា​ ​២​០​២​០​នេះ​។​

​ក្រសួងការបរទេស​កូរ៉េ​ខាងត្បូង​បាន​ជូនដំណឹង​ថា​ ​លោក​រដ្ឋមន្ត្រី​ចិន​នឹង​អញ្ជើញ​ទៅដល់​ក្រុង​សេអ៊ូល​ ​នា​ថ្ងៃពុធ​ ​ស​ប្តាហ៍​ក្រោយ​ ​ដើម្បី​បំពេញ​ទស្សនកិច្ច​៣​ថ្ងៃ​ ​ហើយ​ប្រធាន​បទ​សំខាន់​លើកយក​មក​ពិភាក្សា ​រវាង​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​គឺ​បញ្ហា​កូរ៉េ​ខាងជើង​ ​និង​ជំងឺ​កូ​វី​ដ​១​៩​។​ ​ក្រៅពី​នេះ​ ​ក៏​នឹង​មាន​គម្រោង​ជជែក​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋ​ចិន​ ​ស៊ី​ ​ជី​នភី​ង​ ​នៅ​កូរ៉េ​ខាងត្បូង​ ​នា​ពេល​ខាងមុខ​ដែរ​។​

​ជាមួយគ្នា​ដែរ​ ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ ​To​s​him​its​u ​Mote​g​i​ ​បញ្ជាក់​ដែរ​ថា​ ​លោក​ ​Wan​g​ ​នឹង​អញ្ជើញ​មក​ក្រុង​តូក្យូ ​ដើម្បី​ពិភាក្សាគ្នា​លើ​កិច្ច​សហប្រតិបត្តិការ​ស្រោចស្រង់​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​កូ​វី​ដ​១​៩​ ​និង​ប្រធាន​បទ​មួយ​ចំនួន​ទៀត​ដែរ​៕​


លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner