អាមេរិកចង់ដាក់មូលដ្ឋានកងនាវាទី១ នៅសិង្ហបុរី ប្រចាំតំបន់មហាសមុទ្រឥណ្ឌា

អត្ថបទដោយ៖
AMS OneMinute

នាយសេនាធិការកងទ័ពជើងទឹកអាមេរិក លោក Kenneth Braithwaite បានថ្លែងថា៖ “ប្រសិនបើអាមេរិកពិតជាចង់មានវត្តមានក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក អាមេរិកត្រូវការដាក់មូលដ្ឋានកងនាវាទី១ នៅតំបន់ណាដែលនៅជិតមហាសមុទ្រឥណ្ឌា ឬនៅចំណុចឆ្លងកាត់រវាងមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក។ យើងមិនអាចពឹងផ្អែកទៅលើកងនាវាទី៧ នៅជប៉ុនទាំងស្រុងទេ យើងត្រូវងាកទៅមើលសម្ព័ន្ធមិត្តរបស់យើងដូចជា សិង្ហបុរី ឬឥណ្ឌា ដើម្បីដាក់មូលដ្ឋានទ័ពជើងយើង ដែលអាចធ្វើអន្តរាគមន៍បានភ្លាមៗពេលដែលសម្ព័ន្ធមិត្តយើងត្រូវការ។”

សហរដ្ឋអាមេរិកមានមូលដ្ឋានកងទ័ពជើងទឹក ដំណើរការយ៉ាងសកម្មចំនួន ៧កន្លែង ស្ថិតនៅតាមតំបន់ផ្សេងៗដូចជា មហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងលិច មហាសមុទ្រអាត្លង់ទិក សមុទ្រខ្មៅ អ៊ឺរ៉ុប និងមជ្ឈិមបូព៌ាជាដើម។ កងនាវាទី៧ ដែលមានមូលដ្ឋាននៅទីក្រុងយូកូស៊ូកា ប្រទេសជប៉ុន គឺជាមូលដ្ឋានកងទ័ពជើងទឹកធំជាងគេ ដែលមានវត្តមានកប៉ាល់ និងនាវាមុជទឹកចន្លោះពី ៥០ទៅ ៧០ គ្រឿង និងមាននាវិកជាង ២០.០០០ នាក់។

ប្រភព៖ Nikkei Asia

#ams1minute

ads banner