ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកកិច្ច ប្រជុំដកស្រង់បទពិសោធន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីពង្រឹងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំដកស្រង់បទ ពិសោធន៍ការងាររឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរៀបចំយុទ្ធសាស្រ្តបន្ថែមទៀតពង្រឹងនៃការ អនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពសំដៅកាត់បន្ថយបទល្មើសគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយអ្នកស្លាប់ និងអ្នករងរបួស។ ខណៈដែលរបាយការណ៍បង្ហាញឱ្យដឹងថារយៈពេល១៩ថ្ងៃ ក្នុងខែវិច្ឆិកានេះ បទល្មើសគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងបន្តិច ដែលបណ្តាលឱ្យមនុស្សស្លាប់២៤នាក់។ ការកើនឡើងនៃបញ្ហាបទល្មើសគ្រោះថ្នាក់ចរចរាចរណ៍នៅពេលនេះគឺ ដោយសារអ្នកប្រើ ប្រាស់ផ្លូវ បើកបរល្បឿនលឿន បើកបរមិនគោរពសិទ្ធិអទិភាព បើកបរក្នុងស្ថានភាពស្រវឹង និងការបត់ ជែង មិនប្រុងប្រយ័ត្ន ខណៈដែលមួយរយៈពេលនេះផងទៀតការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពីសំណាក់កម្លាំងនគរបាលរាជធានីភ្នំពេញខ្វះចន្លោះ ដោយសារអាកាសធាតុភ្លៀងធ្លាក់ញឹកញាប់, កម្លាំងជាប់រវល់ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងការពារប្រតិភូជាតិ-អន្តរជាតិ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមនឹងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ខណ្ឌចូលរួមផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានលើកឡើងពីការព្រួយបារម្ភនៃការកើនឡើងបញ្ហា បទល្មើសគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលចុងក្រោយនេះ ហើយក៏បានឱ្យមន្រ្ តីក្រោម ឱវាទលើកឡើងពីបញ្ហាប្រឈម និងលើកយកពិភាក្សាដើម្បីរកយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀត ដោយធ្វើយ៉ាងណាបង្ការទប់ស្កាត់បទល្មើសគ្រោះថ្នាក់ចរាចរណ៍ឱ្យមានការថយចុះ។ 

តមកលោកស្នងការរង លោកអធិការ លោកប្រធានគោលដៅអនុវត្តច្បាប់ចរាចរណ៍មួយចំនួនក៏បាន លើកឡើងពីបញ្ហាប្រឈមនៅក្នុងអំឡុងនៃការចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយអ្នកបើក បរយានយន្តខ្លះបើកបរល្មើសច្បាប់ចរាចរណ៍មិនទទួលស្គាល់កំហុសតែងតែតវ៉ាឈ្លោះប្រកែកជាមួយសមត្ថកិច្ច និងការអន្តរាគមន៍ពីអ្នកធំ។ ជាងនេះថែមទៀតអ្នកបើបរមួយចំនួនបានយល់ដឹងពីច្បាប់ចរាចរណ៍នោះ ហើយប៉ុន្តែបើកបរនៅតែបំពាន។

ពាក់ព័ន្ធនិងការចុះរឹតបន្តឹងច្បាប់ច្បាប់ចរាចរណ៍ផ្លូវគោកនេះ ឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំឱ្យកម្លាំង នគរបាលអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងត្រឹមត្រូវតាមគោលការណ៍ច្បាប់ដោយកុំខ្លាច និងការអន្តរាគមន៍ដាក់ គំនាបណាមួយមកលើមន្រ្តីអនុវត្តច្បាប់។ ការអនុវត្តច្បាប់គឺអនុវត្តស្មើភាពគ្នា អ្នកបើកល្មើសត្រូវតែ ចាប់ឃាត់ពិន័យតាមច្បាប់ដោយមិនយោគយល់ឡើយ។ ជាពិសេសត្រូវលប់បំបាត់ការទារប្រាក់ មិនចេញវិក័យប័ត្រពីព្រោះបញ្ហានេះប្រសិននៅតែកើតមាន វានិងជះឥទ្ធិពលដល់ ការអនុវត្ត ច្បាប់ចរាចរណ៍មិនទទួលបានជោគជ័យឡើយ។ 

ជាចុងក្រោយឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានដាក់ចេញនូវទិសដៅមួយចំនួនដើម្បីឱ្យមន្រ្ តីនគរបាលក្រោមឱវាទយកទៅអនុវត្តកិច្ចការងាររឹតបន្តឹងច្បាប់ច្បាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែមានប្រសិទ្ធភាព  ១,បង្កើនអនុវត្តច្បាប់ចំណុចគោលដៅដែលកើតឡើងគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ២,បង្កើនរឹតបន្តឹងចំពោះមុខសញ្ញាយានយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដូចជារថយន្តធុនធំ រឺម៉ូតូ ៣, បង្កើនការផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ជូនដល់ប្រជាពលរដ្ឋ ៤,ត្រូវពង្រឹងនៃការអនុវត្ តច្បាប់តាមស្វែងចាប់ជនបង្កបើកបរបុកស្លាប់រត់គេចយកមកអនុវត្តច្បាប់ ៥,ពង្រឹងចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនានាឱ្យមានរបៀបរយល្អ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner