ឯកឧត្តម គន់ គីម អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការងារបង្កបង្កើនផលការ ស្តារស្រូវឡើងវិញ និងជួបសំណេះសំណាលជាមួយបងប្អូនកសិករ ភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ

ព្រឹកថ្ងៃ សៅរ៍ទី ២១ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្តម  គន់  គីម  ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ  អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការងារបង្កបង្កើនផលការ ស្តារស្រូវឡើងវិញ  និងជួបសំណេះសំណាលជាមួយបងប្អូនកសិករ  ភូមិសំបុកអក  ឃុំកំពង់ព្រៀង  ស្រុកសង្កែ  ខេត្តបាត់ដំបង  ដែលបានទទួលអំណោយពូជស្រូវសែន ក្រអូបជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ដែលបានទទួលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០  ក្រោមអធិបតីភាព ឯកឧត្តម  វេង  សាខុន  រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទនិង ឯកឧត្ដម  ងួន  រតនៈ  អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ។

      វត្តមានអមដំណើរក្នុងឱកាសនោះ រួមមានឯក ឧត្ដម  ចាន់  សុវុឌ្ឍ  រដ្ឋលេខាធិការក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ , ឯកឧត្តម  អ៊ុយ  សុធាវី  អភិបាលរងខេត្ត  រួមជាមួយមន្ត្រីសំខាន់ៗសាលាខេត្តនិងមន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខា-ប្រមាញ់ និងនេសាទ  អស់លោកលោកស្រីអភិបាលរងស្រុកសង្កែ  អាជ្ញាធរឃុំ-ភូមិ  កងកម្លាំង ប្រដាប់អាវុធមួយចំនួនផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner