លោក ណុប ដារ៉ា ចុះពិនិត្យមើលការជួសជុលអគារសិក្សា សាងសង់ក្លោងទ្វារ និងសួនច្បារ នៃវិទ្យាល័យបវេល

អត្ថបទដោយ៖
ធី ដា

បាត់ដំបង៖ លោក ណុប ដារ៉ា អភិបាលរង នៃគណអភិបាលខេត្តបាត់ដំបង តំណាងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចុះពិនិត្យពីវឌ្ឍនភាព ការងារសាងសង់ និងជួសជុលអាគារសិក្សា សាងសង់ក្លោងទ្វា និងសួនច្បារក្នុងបរិវេន វិទ្យាល័យបវេលទាំងមូល ជិតបញ្ចប់តាមផែនការ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ក្នុងឱកាសនេះ លោក ណុប ដារ៉ា បានជំរុញ និងលើទឹកចិត្តឱ្យគ្រប់សាលារៀនទាំងអស់ បង្កើនការអនុវត្តវិធានការសុវត្ថិភាព ដើម្បីបង្ការការឆ្លងមេរោគកូវីដ-១៩ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដូចជា ក្រៅពីការបាញ់កម្ដៅ លាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល និងរក្សាគម្លាតសុវត្ថិភាព ត្រូវបង្កើតកន្លែងលាងដៃ និងសាប៊ូឱ្យបានច្រើន។

លោកគ្រូ អ្នកគ្រូ ត្រូវធ្វើជាគំរូដល់សិស្សក្នុងការអនុវត្តនូវវិធានការអនាម័យ និងសុវត្ថិភាព ដើម្បីឱ្យសិស្សក្លាយទៅជាទម្លាប់ ហើយពួកគាត់នឹងទៅបង្រៀនដល់ក្រុមគ្រួសារ គាត់ឱ្យអនុវត្តន៍ វិធានការសុវត្ថិភាពនេះដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner