ប្រេសិតពិសេសកូរ៉េខាងជើងហៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ជាស្ថាប័នមិនមានប្រជាធិបតេយ្យ និងមានភាពលម្អៀង
កូរ៉េខាងជើង៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC បានហៅកម្មវិធីស្រាវជ្រាវទីអវកាសរបស់កូរ៉េខាងជើងថា កំពុងបង្កការគំរាមកំហែងដល់ពិភពលោក នេះបើតាមសារព័ត៌មានយ៉ុនហាប់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិលោក គីម សុង បានរិះគន់ធ្ងន់ៗលើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយថែមទាំងបានហៅស្ថាប័នដ៏មានឥទ្ធិពលនេះថា ជាស្ថាប័នមិនមានប្រជាធិបតេយ្យ និងពោរពេញដោយភាពលម្អៀង ។
បន្ថែមលើនេះ ក្នុងអំឡុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនាសប្តាហ៍នេះ លោក គីម សុង ក៏បានអំពាវនាវអោយមានកំណែទម្រង់ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីធ្វើឲ្យស្ថាប័នមួយនេះ អាចក្លាយជាតំណាង សម្រាប់ប្រទេសជាសមាជិកដោយស្មើភាពគ្នាផងដែរ ៕


