កូនប្រុសច្បងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្វើតេស្តវិជ្ជមានជំងឺ Covid-19
អាមេរិក៖ សារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃសៅរ៍នេះថា កូនប្រុសច្បងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺលោក ដូណាល់ ត្រាំ ចេអ័រ ត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកជំងឺ Covid-19 កាលពីដើមសប្តាហ៍នេះ និងកំពុងស្ថិតក្នុងការព្យាបាលដាច់ដោយឡែក ។
ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យរបស់លោក ដូណាល់ ត្រាំ ចេអ័រ បានបញ្ជាក់ថា កូនប្រុសច្បងរបស់ប្រធានាធិបតីអាមេរិករូបនេះ មិនមានចេញរោគសញ្ញាអ្វីឡើយ ដោយវាមានន័យថា អការៈរបស់លោកគឺស្ថិតក្នុងកម្រិតស្រាល ។
គួរបញ្ជាក់ងផងដែរថា លោក លោក ដូណាល់ ត្រាំ ចេអ័រ គឺជាកូនជាទី២ហើយរបស់លោកប្រធានាធិបតី ត្រាំ ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 បន្ទាប់ពីកូនប្រុសពៅរបស់លោក ដូណាល់ ត្រាំ គឺ បារ៉ុន ដែលមានវ័យ១៤ឆ្នាំ ដែលបានឆ្លងវីរុសនេះកាលពីដើមខែតុលាកន្លងទៅ ៕


