​នាយក​រដ្ឋ​ម​ន្រ្តី​កាណាដា​អំពាវនាវ​អោយ​ពលរដ្ឋ​ខ្លួន​ទាំងអស់​ ​ធ្វើអ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ ​Co​v​i​d​-19 ​ដែល​កាន់តែ​អាក្រក់​ខ្លាំង

​កា​ដា​ណា​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​កាណាដា​លោក​ ចាស្ទី​ន​ ​ទ្រូ​ដូ ​នៅ​ថ្ងៃសុក្រ​នេះ​ថ្លែង​ថា​ ​ប្រទេស​របស់​លោក​បាន​និង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ជាប់​គាំង​ ​ស្រប​ពេល​ដែល​ការ​ឆ្លង​រាតត្បាត​នៃ​ជម្ងឺ​ ​Co​v​i​d​-19 ​កាន់តែ​អាក្រក់​ឡើងៗ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​២​១​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​លោក​ ចាស្ទី​ន​ ​ទ្រូ​ដូ ​បាន​ថ្លែងប្រាប់​ប្រជាជន​កាណាដា​ក្នុង​ទីក្រុង​អ៊ុត​តា​វ៉ា​ ​ក្នុង​អំឡុង​ស​ន្និសិ​ទ​កាសែត​មួយ​ថា​ ​យើង​ពិតជា​ប្រឈម​នឹង​គ្រោះថ្នាក់​ ​នៅពេលដែល​ឃើញ​ករណី​ឆ្លង​មេរោគ​កើន​ឡើង​… ​មន្ទីរពេទ្យ​ស្ទើរតែ​មិន​អាច​ទ្រាំទ្រ​បាន​ ​ហើយ​មនុស្សជា​ទី​ស្រលាញ់​បាន​ស្លាប់​ទៅ​ៗ​ ​។​ ​ដូច្នេះ​យើង​ត្រូវតែ​ធ្វើអ្វី​ៗ​គ្រប់យ៉ាង​ ​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​ដើម្បី​ទប់​ស្កាត់​ជម្ងឺ​ ​Co​v​i​d​-19 ​ក៏ដូចជា​បញ្ឈប់​ការ​រីក​រាលដាល​នៃ​វី​រុ​សក​៏​កាច​សាហាវ​មួយ​នេះ​ ​។​


​សូម​បញ្ជាក់​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​១​ ​ខែវិច្ឆិកា​នេះ​ ​នៅ​ទូទាំង​ប្រទេស​កាណាដា​មាន​អ្នក​ឆ្លង​ជម្ងឺ​ ​Co​v​i​d​-19 ​សរុប​មាន​ចំនួន​៣​២​ម៉ឺន​៧​១​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​១​ម៉ឺន​១​ពាន់​៣​៣​៤​នាក់​ ​និង​អ្នក​ជាសះស្បើយ​ឡើងវិញ​សរុប​២​៥​ម៉ឺន​៦​ពាន់​៦​៤​៦​នាក់​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner