បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តកាមរីហាយ ប្រីតបុកខឿនសួនចែកទ្រូងផ្លូវរងការខូចខាត
អត្ថបទដោយ៖
ហេង វណ្ណា
ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងសារ បើករថយន្តកាមរីហាយប្រីតមួយគ្រឿងជ្រុលទៅបុកខឿនសួនច្បារ ចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបែកគម្របលូរដែកនៅកណ្ដាលសួនផ្លូវ រីឯរថយន្តបង្កបែកម៉ាសុីនហូប្រេងទៅមុខលេងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចមុខការ៉ាសសាំងតូតាល់ តាមបណ្តោយផ្លូវណតព្រីត ក្នុងសង្កាត់អូរបឺកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បានបើករថយន្តកាមរីហាយប្រីតមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Q-4535ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកខឿនសួនចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបើកគម្របលូដែកនៅកណ្តាលសួនបណ្តាលឲ្យបែក ឯរថយន្តបង្កផ្ទប់ជាប់ខឿនសួនបែកម៉ាស៊ីនហូរប្រេងរងការខូចខាតយ៉ាងដំណំនិងទៅមុខលែងរួច។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការឃាត់ខ្លួនអ្នកបើកបរបានភ្លាមៗ។
ក្រោយកើតហេតុហតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖ ជីម ភារ៉ា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។




