រដ្ឋបាលខណ្ឌចំការមន ប្រារព្ធពិធីសូត្រមន្តបង្សុកូល ដេីម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះដ ក្នុងឧបទ្ទវហេតុអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ
ភ្នំពេញ៖ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងឧបទ្ទវហេតុអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ នៅព្រឹកថ្ងៃអាទិត្យ ៧កេីត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ស៊ុន សិទ្ធី តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចូលរួមពិធីសូត្រមន្តបង្សុកូល ដេីម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងឧបទ្ទវហេតុអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១០ នៅគល់ស្ពាននាគ នៃទីក្រុងកោះពេជ្រ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ មានការអញ្ជើញចូលរួមពីលោកប្រធានការិយាល័យ-អនុប្រធានការិយាលចំណុះរដ្ឋបាល និងក្រុមគ្រួសាររបស់ជនរងគ្រោះក្នុងឧបទ្ទវហេតុអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ៕













