អស់បារម្ភ! ប្រទេសក្រីក្រនឹងទទួលបានវ៉ាក់សាំងកូវីដ១៩ ជិត២ពាន់លានឈុត នេះបើតាម UNICEF
វ៉ាក់សាំងប្រឆាំងជម្ងឺកូវីដ១៩ ជិត២ពាន់លានឈុតឬដូសនឹងត្រូវបញ្ជូនតាមនាវាផង តាមយន្តហោះផង ទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ នាឆ្នាំក្រោយ ដោយគេចាត់ទុកថាជា «ប្រតិបត្តិការដំរីដ៏ធំសម្បើម» នេះបើតាមទីភ្នាក់ងារ UNICEF អង្គការសហប្រជាជាតិប្រកាស នាថ្ងៃទី២៣ វិច្ឆិកា នេះ ជាការប្រកាសស្របពេលដែលបណ្តាមេដឹកនាំពិភពលោកប្តេជ្ញាធានាផ្តល់វ៉ាក់សាំងស្មើភាពគ្នា។
ទីភ្នាក់ងារ UNICEF បានអះអាងថា ខ្លួនកំពុងធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូនប្រមាណ៣៥០ក្រុមហ៊ុន ក្នុងកិច្ចសហការចែកចាយវ៉ាក់សាំងកូវីដ១៩ ក្នុងនោះ ១ពាន់លានឈុតសំដៅបញ្ជូនទៅបណ្តាប្រទេសក្រីក្រ ដូចជា ប៊ូរុនឌី អាហ្វហ្គានីស្ថាន និងយ៉េមែន ជាផ្នែកមួយនៃកម្មវិធីប្រមូលវ៉ាក់សាំងកូវីដ១៩ COVAX របស់អង្គការសុខភាពពិភពលោក។
នាយកផ្នែកផ្គត់ផ្គង់របស់ទីភ្នាក់ងារ UNICEF បានប្រកាសឲ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍ថា «ការប្រមូល (វ៉ាក់សាំង) មិនអាចកាត់ថ្លៃបាននេះនឹងធ្វើដំណើរតាមផ្លូវវែងឆ្ងាយ ដើម្បីធានាថា មានសមត្ថភាពដឹកជញ្ជូនគ្រប់គ្រាន់ នៅតាមទីតាំងនានា សម្រាប់ប្រតិបត្តិការណ៍ជាប្រវត្ថិសាស្ត្រនិងដ៏ធំសម្បើម»។
គួរបញ្ជាក់ដែរថា ក្នុងកិច្ចប្រជុំបណ្តាប្រទេសមានសេដ្ឋកិច្ចលំដាប់ពិភពលោកទាំង២០ ឬ G20 កាលពីចុងសប្តាហ៍ មេដឹកនាំប្រទេសទាំងនោះបានសន្យារួមគ្នាថា នឹងផ្តល់វ៉ាក់សាំងកូវីដ១៩ ថ្នាំ និងការតេស្តគ្រប់គ្រាន់ ដែលឲ្យប្រាកដថាប្រទេសក្រីក្រត្រូវតែមាន៕ ប្រភពពី Reuters