លោក ដូណាល់ ត្រាំ ដាក់ពាក្យប្តឹងឧទ្ធរណ៍ ដើម្បីជំទាស់លទ្ធផលបោះឆ្នោតនៅរដ្ឋ ភែនស៊ីលវេន
អាមេរិក៖ សារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃចន្ទនេះថា លោក ដូណាល់ ត្រាំ ដាក់ពាក្យប្តឹងឧទ្ធរណ៍ ពាក់ព័ន្ធនឹងការច្រានចោលរបស់ចៅក្រមសហព័ន្ធ ជុំវិញការព្យាយាមនៃក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដើម្បីរារាំងការទទួលស្គាល់ជាផ្លូវការ នៃការបោះឆ្នោតនៅរដ្ឋភែនស៊ីលវេនៀ ។
ករណីដដែលៗខាងលើនេះ តែងតែត្រូវបានយកមកធ្វើជាអាវុធវាយប្រហារ ដើម្បីបញ្ឈប់ការឡើងកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ព្រោះរដ្ឋមានអង្គបោះឆ្នោតចំនួន២០រូបមួយនេះ គឺក្ដីសង្ឃឹមធំជាងគេបំផុតសម្រាប់ក្រុមយុទ្ធនាការរបស់លោក ត្រាំ តស៊ូក្តីតាមផ្លូវតុលាការ និងអាចជះឥទ្ធិពលដល់លទ្ធផលបោះឆ្នោតបាន ។
សូមជម្រាបថា ទាំងលោក ដូណាល់ ត្រាំ និងដើមបណ្តឹងផ្សេងទៀតបានជូនដំណឹងអំពីការប្តឹងឧទ្ធរណ៍ទៅតុលាការសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ មួយថ្ងៃក្រោយចៅក្រមសហព័ន្ធម្នាក់បានចេញដីកាច្រានចោលពាក្យបណ្ដឹង ដែលបានប្ដឹងឱ្យលុបចោលសន្លឹកឆ្នោតបោះតាមប្រៃសណីយរាប់លានសន្លឹកនៅក្នុងរដ្ឋភែនស៊ីលវេនៀ ៕


