ទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យការសាងសង់ផ្ទះពលរដ្ឋរងគ្រោះ
អត្ថបទដោយ៖
ហេង វណ្ណា
បន្ទាយមានជ័យ៖ គ្រោះទឹកជំនន់បង្កឱ្យប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ប្រមាណជា ៤ពាន់ខ្នង ក្នុងនោះខូចខាតប្រមាណជា ១០ភាគរយ ដែលទាមទារឱ្យមានការសាងសង់ ឬជួសជុល។
អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុ រាត្រី ជាអភិបាលខេត្ត បាននិងកំពុងយកចិត្តទុកដាក់ធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងការជួសជុល និងសាងសង់ផ្ទះប្រជាពលរដ្ឋឡើងវិញ។
ទេសរដ្ឋមន្ត្រី គន់ គីម ធ្វើដំណើរចុះទៅពិនិត្យដោយផ្ទាល់នូវការជួសជុល និងសាងសង់ផ្ទះប្រជាពលរដ្ឋ ។ ឯកឧត្តម ថ្លែងប្រាប់ប្រជាពលរដ្ឋរងគ្រោះ ពីការនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ទេសរដ្ឋមន្ត្រី គន់ គីម ថ្លែងកោតសរសើរអភិបាល អាជ្ញាធរ កងកម្លាំងសមត្ថកិច្ចក្នុងខេត្ត ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយអន្តរាគមន៍ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ រួមទាំងការសាងសង់ផ្ទះឡើងវិញ។

ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។