ឧត្តមនាវីឯក Michael Studeman នាយកទទួលបន្ទុកស៊ើបការណ៍សម្ងាត់ នៃបញ្ជាការដ្ឋាន J2 ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក បានធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ ដោយសម្ងាត់ និងពុំបានផ្ដល់ដំណឹងជាមុន

អត្ថបទដោយ៖
AMS OneMinute

ក្រសួងការពារជាតិអាមេរិក និងក្រសួងការពារជាតិតៃវ៉ាន់ បានបដិសេធមិនធ្វើការអត្ថាធិប្បាយជុំវិញព័ត៌មាននេះ។

អាមេរិក ក៏ដូចជាប្រទេសដ៏ទៃ ពុំមានចំណងការទូតជាផ្លូវការ ជាមួយកោះតៃវ៉ាន់ទេ ប៉ុន្ដែអាមេរិកគឺជាអ្នកផ្គត់ផ្គង់គ្រឿងសព្វាវុធ និងជាខ្នងបង្អែក យ៉ាងសំខាន់របស់តៃវ៉ាន់នៅលើឆាកអន្ដរជាតិ។

នាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក Su Tseng-chang ថ្លែងកាលពីសប្តាហ៍មុនថា ប្រធានអង្គភាពការពារបរិស្ថានអាមេរិក លោក Andrew Wheeler នឹងធ្វើទស្សនកិច្ចទៅតៃវ៉ាន់នៅខែធ្នូខាងមុខនេះ។

ប្រទេសចិនចាត់ទុកគ្រប់ដំណើរទស្សនទាំងកិច្ចផ្លូវការ និងមិនផ្លូវការរបស់មន្ត្រីអាមេរិកមកកាន់កោះតៃវ៉ាន់ ជាការរំលោភបំពានគោលនយោបាយចិនតែមួយ ដែលបានចែងថា “កោះតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ចិនប៉ុណ្ណោះ ស្របទៅតាមច្បាប់អន្តរជាតិ។”

ប្រភព៖ Reuters

#ams1minute

ads banner