ប្រធានាធិបតីបារាំងប្រកាសពីជោគជ័យដំបូង ក្នុងការយុទ្ធនាការប្រឆាំងនឹង COVID-19

អត្ថបទដោយ៖
Kien Sereyvuth

បារាំង៖ ថ្លែងទៅកាន់ពលរដ្ឋតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃអាទិត្យម្សិលមិញ ប្រធា នាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានប្រកាសសាទរពីជោគជ័យដំបូងនៅក្នុងយុទ្ធនាការប្រឆាំងជម្ងឺ COVID-19 តែមិនភ្លេចរម្លឹកប្រាប់ឲ្យពលរដ្ឋ បន្តគោរពវិធានការបង្ការ និងបញ្ជាក់ថា យុទ្ធនាការប្រឆាំងវីរុសនេះ នៅមិនទាន់ចប់នៅឡើយទេ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។

នាឱកាសនោះ លោក ម៉ាក្រុង បាននិយាយថា ចាប់ពីថ្ងៃស្អែកទៅ គេនឹងអាចធ្វើដំណើរឆ្លងកាត់រវាងប្រទេសអឺរ៉ុបឡើងវិញ ហើយចាប់ពីថ្ងៃទី១ ខែកក្កដាទៅ យើងនឹងអាចធ្វើដំណើរទៅកាន់ប្រទេសក្រៅអឺរ៉ុប ដែលការឆ្លងរាលដាលនៃជំងឺ COVID-19 ត្រូវបានទប់ស្កាត់ ។ ចាប់ពីថ្ងៃស្អែកទៅ កន្លែងទទួលមើលក្មេង សាលារៀន និងអនុវិទ្យាល័យទាំងអស់ នឹងត្រៀមទទួលសិស្សឲ្យចូលរៀនឡើងវិញដោយចាំបាច់ ចាប់ពីថ្ងៃទី២២ ខែមិថុនាទៅ  តែគេចៀសវាងជាអតិបរមានូវការជួបជុំ ព្រោះវាជាឱកាសនៃការឆ្លងរាលដាលវីរុស។

ប្រធានាធិបតីបារាំងរូបនេះសង្កត់ធ្ងន់ថា គេត្រូវការពេលយូរទៀត ដើម្បីរស់នៅជាមួយមេរោគ ត្រូវបន្តគោរពគម្លាតសុវត្ថិភាព ហើយត្រូវតាមដានការវិវឌ្ឍនៃការឆ្លងរាលដាល ដើម្បីយើងត្រៀមខ្លួនទប់ស្កាត់នៅក្នុងករណីណា ដែលមេរោគ នេះ អាចនឹងវិលត្រឡប់វិញខ្លាំងជាងមុន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner