នៅថ្ងៃនេះ កម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ ប៉ុន្តែមានអ្នកជាសះស្បើយម្នាក់បន្ថែមទៀត

អត្ថបទដោយ៖
ធី ដា

យោងតាមក្រសួងសុខាភិបាលនៅព្រឹកថ្ងៃ២៤វិច្ឆិកានេះ បានឲ្យដឹងថា គេមិនបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេនៅថ្ងៃ២៣វិច្ឆិកាឆ្នាំ២០២០។ ដូច្នេះ គិតមកដល់ព្រឹកថ្ងៃ២៣វិច្ឆិកាឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣០៦នាក់។

នៅថ្ងៃ២៤ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ម្នាក់ ដែលនាំឲ្យអ្នកជាសះស្បើយសរុបមានចំនួន២៩៦នាក់ និងនៅសល់១១នាក់តែប៉ុណ្ណោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អ្នកជាសះស្បើយនោះជាបុរសជនជាតិឥណ្ឌាអាយុ៣៣ឆ្នាំ មានអាសយដ្ឋាននៅក្រុងព្រះសីហនុ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបានបន្តជើងយន្តហោះនៅប្រទេសកូរ៉េខាងត្បូង មុននឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៥វិច្ឆិកាឆ្នាំ២០២០។

ក្រសួងបានបញ្ជាក់ថា ការជាសះស្បើយនៅបន្ទាប់ពីបានធ្វើតេស្ដចំនួន២ដង ហើយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner