អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៦០លាននាក់ ក្នុងនោះស្លាប់ជាង១លាន៤០ម៉ឺននាក់ និងជាសះស្បើយជាង៤១លាន១៤ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥៩លាន៥០ម៉ឺន១ពាន់៥៤៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៤០ម៉ឺន១ពាន់៥៦៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤១លាន១៤ម៉ឺន៥ពាន់៨៨៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១២លាន៧៧ម៉ឺន៦ពាន់៧៣៧នាក់ ស្លាប់ចំនួន២៦ម៉ឺន៣ពាន់៦៨៧នាក់ និងជាសះស្បើយចំនួន៧លាន៥៤ម៉ឺន៨ពាន់៤៣៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន១៧ម៉ឺន៧ពាន់៧២២នាក់ ស្លាប់ចំនួន១៣ម៉ឺន៤ពាន់២៥៤នាក់ និងជាសះស្បើយ៨លាន៦០ម៉ឺន៣ពាន់៥៧៥នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៨ម៉ឺន៨ពាន់៤នាក់ ស្លាប់១៦ម៉ឺន៩ពាន់៥៤១នាក់ និងជាសះស្បើយ៥លាន៤៤ម៉ឺន៥ពាន់៩៥នាក់ ៕


