ចិនបាញ់បង្ហោះយាន «ឆាងអឺ ៥» ដើម្បីអោយទៅស្រាវជ្រាវនៅផ្នែកមួយនៃព្រះច័ន្ទ និងគំរូតាងមកផែនដីវិញ
ចិន៖ សារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃអង្គារនេះថា ចិនបាញ់បង្ហោះយានឆាងអឺ ៥ ចេញពីមូលដ្ឋានវិនឆាង ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត Long March-5Y នៅម៉ោង ៤៖៣០នាទីទាបភ្លឺ (ម៉ោងក្នុងតំបន់) ស្ថិតនៅខេត្តហៃណាន ភាគខាងត្បូងប្រទេស ក្នុងគោលដៅទៅស្រាវជ្រាវនៅផ្នែកមួយនៃព្រះច័ន្ទ រួចជីកយកគំរូតាង (ដី ឬកម្ទេចថ្ម) ពីទីនោះត្រលប់មកកាន់ភពផែនដីវិញ ។
យាន ឆាងអឺ ៥ នឹងត្រូវប្រើពេលសរុប០៣ថ្ងៃ ដើម្បីធ្វើដំណើរទៅដល់គន្លងគោចរនៅជុំវិញព្រះច័ន្ទ និងត្រៀមដើម្បីធ្វើការចុះចត ។ បេសកកម្ម ឆាងអឺ ៥ នឹងត្រូវចុះចតនៅតំបន់ភ្នំ រឹមខឺ ស្ថិតនៅភូមិភាគពាយ័ព្យនៃព្រះច័ន្ទដែលមានឈ្មោះ អូសិនណឹស ប្រូសែលឡារឹម នៅលើផ្នែកដែរបែរមុខមករកផែនដីយើង ។
បើសិនអ្វីៗដំណើរការដូចការគ្រោងទុកនោះ យានអវកាសរបស់ចិននេះ នឹងប្រមូលគំរូតាង (ថ្មី ឬកម្ទេចដី) នៅលើផ្ទៃឋានព្រះច័ន្ទ ហើយនាំមកយកកាន់ផែនដីវិញ ៕


