សេដ្ឋកិច្ចអាចនឹងកើនឡើង10% នៅឆ្នាំ2030 ប្រសិនបើកុមារីគ្រប់រូបអាចរៀនចប់យ៉ាងហោចណាស់ត្រឹមកម្រិតវិទ្យាល័យ
យោងទៅតាមការសិក្សានៃប្រទេសកំពុងអភិវឌ្ឍន៍ចំនួន 8 របស់ Citi and Plan International បានលើកឡើងថា ផលិតផលក្នុងស្រុកសរុបនៃសេដ្ឋកិច្ចអាចនឹងកើនឡើងដល់ទៅ 10 ភាគរយ ប្រសិនបើកុមារីគ្រប់រូបនៅលើពិភពលោកនេះ បានបញ្ចប់ការសិក្សាយ៉ាងហោចណាស់ត្រឹមកម្រិតវិទ្យាល័យ ដោយសារជាមធ្យម ទឹកប្រាក់ 1.80 ដុល្លា ដែលបណ្ដាក់ទុនទៅលើការអប់រំរបស់កុមារី អាចនាំត្រឡប់មកវិញនូវទឹកប្រាក់ 2.80 ដុល្លារ។
នៅប្រទេសមួយចំនួន ត្រូវបានគេកត់សម្គាល់ថា កុមារីត្រូវបានប្រឈមមុខនឹងរបាំងសោកនាដកម្ម ដែលជាឧបសគ្គក្នុងការទទួលបានការអប់រំ រួមមានការរៀបការដោយបង្ខំ ការមានផ្ទៃពោះទាំងក្មេងវ័យ និងអំពើហឹង្សាផ្អែកលើយេនឌ័រ។
មុនពេលមានការរាតត្បាតនៃជម្ងឺកូវីដ-19 កុមារីប្រមាណជា 130 លាននាក់ មិនបានទៅសាលារៀនស្រាប់ទៅហើយ ដែលក្រោយពេលសាលាស្ទើរតែទាំងអស់ ត្រូវបានបិទក្នុងអំឡុងពេលនៃការដាក់វិធានការបង្ខាំងមិនឱ្យចេញចូលរបស់រដ្ឋាភិបាលជាច្រើនប្រទេសនោះ កុមារីប្រហែលជា 11 លាននាក់បន្ថែមទៀត មិនបានត្រឡប់ទៅរៀននៅសាលាវិញ។
កុមារី 85ភាគរយ ដែលស្ថិតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប មិនបានរៀនចប់ថ្នាក់អនុវិទ្យាល័យឡើយ ដែលជាហេតុធ្វើឲ្យពួកគាត់ក្លាយជាមនុស្សដែលសង្គមមិនសូវឲ្យតម្លៃ ហើយសេដ្ឋកិច្ចក្នុងសង្គមក៏កាន់តែចុះខ្សោយដែរ។
ជាដោះស្រាយចំពោះបញ្ហាដែលជួបប្រទះនេះ រាជរដ្ឋាភិបាលគម្បីត្រូវតែដាក់ចេញនូវគោលនយោបាយ ដើម្បីការពារសិទ្ធិកុមារី ព្រមទាំងបង្កើននូវកិច្ចសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ដើម្បីងាកចេញពីភាពប្រឈមមុខជាមួយនឹងបទដ្ឋានយេនឌ័រដ៏គ្រោះថ្នាក់នៅក្នុងសង្គម។
តើមានអ្វីផ្សេងទៀតដែលពួកយើងអាចធ្វើបានដើម្បីពង្រឹងសមភាពយេនឌ័រនៅក្នុងសង្គម ?