ក្រុមប្រឹក្សាខេត្តកំពត រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត

កំពត៖ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅក្រុងកំពត ដោយចូលរួមពីលោក-លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋពាក់ព័ន្ធ ប្រមាណជិត ៣០០នាក់។

វេទិកានេះមានគោលបំណង បង្កើតបាននូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពបែបប្រជាធិបតេយ្យ តាមរយះ រួមមាន៖

*ទី១៖ ផ្តល់ព័ត៌មានអំពីសមិទ្ធផល របស់រដ្ឋបាលខេត្ត ដែលសម្រេចបានក្នុងឆ្នាំ២០២០ និងផែនការសកម្មភាពជាអាទិភាពបន្ត។

*ទី២៖ រាយការណ៍អំពីលទ្ធផល ដែលរដ្ឋបាលខេត្ត បានអនុវត្តឆ្លើយតបនឹងបញ្ហា សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៩។

*ទី៣៖ ពិភាក្សា រិះរកដំណោះស្រាយរួមគ្នាលើប្រធានបទជាក់លាក់ ដែលជាបញ្ហាប្រឈមមិនទាន់បានដោះស្រាយ នៅតាមមូលដ្ឋាន។

អង្គវេទិកាបាន​ពិនិត្យឃើញថា មានការចូលរួមមតិយោបល់របស់ប្រជាពលរដ្ឋបានយ៉ាងផុលផុស បង្ហាញពីស្មារតីចូលរួម និងទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍មូលដ្ឋាន។ ជាក់ស្តែង ជាលទ្ធផលនៅឆ្នាំ២០១៩ សំណូមពរសរុប មានចំនួន ១៥៥ករណី ក្នុងនោះបានដោះស្រាយរួច ១៣៣ករណី, កំពុងដោះស្រាយ ១៧ករណី និងមិនទាន់ដោះស្រាយ ០៥ករណី។

ការឆ្លើយតបដោះស្រាយក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៩ ក្រុងកំពត មាន ២២សំណូមពរ រដ្ឋបាលខេត្តបានដោះស្រាយរួច ១៤ករណី, កំពុងដោះស្រាយ ០៦ករណី និងមិនទាន់ដោះស្រាយ០២ករណី។

ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត ដោះស្រាយភ្លាមៗ តាមសំណូមពរ របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនូវបញ្ហាកសាងផ្លូវ ភ្លើងបំភ្លឺផ្លូវ និងប្រព័ន្ធលូរំដោះទឹក ហើយបញ្ហានៅសេសសល់ ប្រធានក្រុមសារខេត្តនិង អភិបាលខេត្ត នឹងយកទៅក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា ដោះស្រាយតាមយន្តការផ្សេងៗ ធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការសំណូមពរប្រជាពលរដ្ឋជាក់ស្តែង៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner