បាតុករ​ថៃ​គ្រោង​ប្រមូលផ្តុំ​គ្នាជាថ្មីនៅ​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ដើម្បីបន្ត​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​ក្នុង​ទីក្រុង​បាងកក​ ​

​ថៃ​៖​ ​សារ​ព័ត៌មាន​ ​A​F​P​ ​ចុះផ្សាយ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​រដ្ឋធានី​បាងកក​ ​របស់​ប្រទេស​ថៃ​ ​កំពុង​ប្រឈម​នឹង​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយទៀត​ ​នៅ​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​ខណៈ​ក្រុម​បាតុករ​គ្រោង​ប្រមូលផ្តុំ​គ្នា​នៅ​ឯ​ការិយាល័យ​រាជសម្បត្តិ​ ​ដែល​ជា​ភ្នាក់ងារ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​នៃ​របប​រាជា​និយម​ថៃ​ ​។​

ភាព​ចលាចល​កន្លងមក​នេះ​ក្នុង​ប្រទេស​ថៃ​ ​បាន​ផ្ទុះឡើង​ដោយសារ​ក្រុម​ចលនា​និស្សិត​ថៃ​បាន​តវ៉ា​អស់​ជាច្រើន​ខែ​មក​ហើយ​ ​ក្នុង​នោះ​សញ្ញា​ម្រាមដៃ​បី​របស់​ពួកគេ​ ​នៅតែ​ត្រូវ​បាន​ប្រើប្រាស់​ ​ដើម្បី​ទាមទារ​ចំណុច​សំខាន់​ៗ​ចំនួន​ ​០​៣​ ​ទីមួយ​គឺ​លោក​ ​ប្រា​យុទ្ធ​ ​ចាញ់​អូ​ចា ​ត្រូវ​ចុះចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី​ ​ទីពីរ​គឺ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​អោយ​ដូចមុន​ឆ្នាំ​២​០​១​៩​ ​និង​ទី​៣​ ​គឺ​ការ​ធ្វើ​កំណែ​ទម្រង់​រាជា​និយម​ ​ដែល​ផ្តល់​អំណាច​ជ្រុល​ពេក​ដល់​ព្រះមហាក្សត្រ​បច្ចុប្បន្ន​ ​។​

​សូម​ជម្រាប​ផង​ដែរ​ថា​ ​ភាព​តានតឹង​កំពុង​កើន​ឡើង​យ៉ាង​ក្តៅ​គគុក​ ​ពាក់ព័ន្ធ​នឹង​បាតុកម្ម​តវ៉ា​នៅ​ទូទាំង​ប្រទេស​អាស៊ី​មួយ​នេះ​ ​ក្រោយ​ប៉ូលីស​ថៃ​ ​កាលពី​ស​ប្ដាហ៍​មុន​ ​បាន​បាញ់​មនុស្ស​ចំនួន​០​៦​នាក់​អោយ​រង​របួស​ ​និង​ ​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ ​រួម​ទាំង​កាណុង​បាញ់​ទឹក​ពណ៌​លើ​ក្រុម​បាតុករ​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​បាងកក​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner