​ដូច​តាម​ការ​គ្រោងទុក​! ​ប្រធានាធិបតី​អាមេរិកជាប់ឆ្នោត​លោក​ ចូ ​បៃ​ដិ​ន​ ​ចាប់ផ្តើម​បង្ហាញ​ឈ្មោះ​គណៈរដ្ឋ​ម​ន្រ្តី​នៃ​រដ្ឋបាល​របស់​ខ្លួន​ហើយ

​អាមេរិក​៖​ ​សារ​ព័ត៌មាន​ CN​A​ ​ចុះផ្សាយ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ហើយ​ថា​ ​លោក​នឹង​តែងតាំង​ម​ន្រ្តី​ការទូត​ជើងចាស់​មួយ​រូប​គឺ​លោក​ ​ថូ​នី​ ​ប្លី​ង​ខិ​ន​ ​អោយ​ធ្វើជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ក្នុង​អាណត្តិ​ថ្មី​ខាងមុខនេះ​ ​។​

ជាមួយគ្នា​នេះ​ ​អតីត​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ Jo​h​n K​err​y​ ​នឹង​ត្រូវ​ក្លាយ​ជា​ប្រេសិត​ពិសេស​ទទួលបន្ទុក​កិច្ចការ​ងារ​ប្រឆាំង​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ​ក្នុង​នោះ​ផង​ដែរ​ ​លោកស្រី​ ​Jane​t​ ​Yell​e​n ​ក៏​នឹង​ត្រៀម​ខ្លួន​ក្លាយទៅជា​ប្រធាន​រតនា​គា​ជាតិ​ ​ជា​ស្ត្រី​ដំបូងបង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋអាមេរិក​ ​។​ ​ដោយឡែក​លោក​ ​បៃ​ដិ​ន​ ​ក៏​នឹង​តែងតាំង​លោក​ ​Ale​j​and​ro ​Mayor​k​as​ ​ជា​រដ្ឋ​ម​ន្រ្តី​សន្តិសុខ​មាតុភូមិ​អាមេរិក​ផង​ដែរ​ ​។​

ការ​ទទួលស្គាល់​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ធ្វើឡើង​ក្នុង​ពេល​ប្រកាស​ពី​ការតែងតាំង​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​សន្តិសុខ​ជាតិ​ ​និង​នយោបាយ​ការបរទេស​ ​សម្រាប់​រដ្ឋបាល​ថ្មី​របស់​លោក​នៅ​ថ្ងៃចន្ទ​ស​ប្ដាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ពោល​គឺ​ជិត​២​ខែ​ ​មុននឹង​លោក​ត្រូវ​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​អាមេរិក​ទី​ ​៤​៦​ ​ជា​ផ្លូវការ​ ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner