តើកត្តាអ្វីខ្លះអាចជួយជំរុញសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែច្រើន ?

បដិវត្តន៍ឧស្សាហកម្មទី 4 ជាយុគសម័យថ្មីមួយ ដែលកំពុងវិវឌ្ឍន៍បន្តលើមូលដ្ឋាននៃបដិវត្តន៍ឧស្សាហកម្ម ខណៈដែលពិភពលោកកំពុងតែស្ថិតក្នុងបរិបទបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដ៏ធំបំផុតនៃប្រវត្តិសាស្ត្រមនុស្សជាតិផងដែរ។ ការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យា បាន នឹងកំពុងផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងនៅក្នុងសង្គមជាតិ រួមទាំងរបៀប និងវិធីសាស្ត្រនៃការអប់រំ រៀនសូត្ររបស់មនុស្សផងដែរ។

នៅក្នុងបរិបទនៃចរន្តយ៉ាងខ្លាំងក្លាក្នុងសកលភាវូបនីយកម្ម កម្ពុជាពិតជាមិនអាចចៀសផុតនៃឥទ្ធិពល នៃនិន្នាការឌីជីថល និងអភិវឌ្ឍន៍ឧស្សាហកម្មជំនាន់ទី 4 បានឡើយ ។ ប្រការនេះតម្រូវឱ្យកម្ពុជាត្រៀមរៀបចំខ្លួនសំរាប់យុគសម័យឌីជីថល ពិសេសក្នុងវិស័យអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីឆ្លើយតបទៅនិងឧស្សាហកម្មទី 4 បានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។

ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងនៅក្នុងទិវាសប្តាហ៍សកលនៃសហគ្រិនភាព ស្តីពីការប្រើប្រាស់បច្ចេកវិទ្យារបស់សហគ្រាសធុនតូច និងមធ្យម ដោយគូសបញ្ជាក់ថា ដើម្បីឆ្លើយតបតម្រូវការការអភិវឌ្ឍន៍កម្ពុជាក្នុងដំណាក់កាលថ្មីនិងសម្រាប់គាំទ្រដល់ការសម្រេចនូវចក្ខុវិស័យរយៈពេលវែងកម្ពុជាមាន៖

ទី1- ការអភិវឌ្ឍធនធានមនុស្ស ពិសេសតាមរយៈបន្តផ្ដល់ពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការបណ្តុះបណ្ដាលជំនាញបច្ចេកទេស ពិសេសផ្នែកឌីជីថល Digital ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍប្រភពកំណើនសេដ្ឋកិច្ចគន្លឹះ រួមទាំងវិស័យសេដ្ឋកិច្ចឌីជីថល។
ទី2- លើកកម្ពស់ការតភ្ជាប់ ផ្នែកដឹកជញ្ជូន ផ្នែកថាមពល និងឌីជីថល
ទី3- ការពង្រឹងការប្រកួតប្រជែងលើកស្ទួយសហគ្រាសធុនតូច និងមធ្យម (SMEs) ព្រមទាំងសហគ្រិនភាព ដើម្បីបង្កើនប្រសិទ្ធភាព និងលទ្ធភាពសេដ្ឋកិច្ច។

ឯកឧត្ត ចម ប្រសិទ្ធ បានមានប្រសាសន៍ថា៖ « សេចក្តីត្រូវការរបស់ SMEsកម្ពុជា និងការយល់ដឹងពីកាលៈទេសៈ ដែលខ្លួនឯងកំពុងរស់នៅ និងកំពុងធ្វើអាជីវកម្ម។ ខ្ញុំមានជំនឿថា SMEs បើមានឆន្ទៈនឹងអាចប្រែប្រួលខ្លួនឯងទៅតាមកាលៈទេសៈបាន យើងជាសហគ្រាសតូច ងាយស្រួលនឹងធ្វើការសម្រេចចិត្តមិនដូចសហគ្រាសធំៗទេ។ យើងប្រៀបដូចកាណូតតែសហគ្រាសខ្លះដូចជាកប៉ាល់ធំៗពិបាកបត់។ យើងតូចអាចបត់ភ្លាមៗ ប្រែប្រួលតាមចរន្តទឹកបានលឿន យើងត្រូវយល់ពីកាលៈទេសៈនេះ ឬសម្រេចថា តើយើងចង់ធ្វើ ឬមិនចង់ធ្វើ? យើងត្រូវឈានចូលទៅតាមការប្រែប្រួលឌីជីថល»។

ឯកឧត្តម បានលើកឡើងថា ឥឡូវកូវីដបង្ខំយើងជួបគ្នាតាម online នេះជាការបង្ខំយើងឱ្យចេះប្រើ digital ពីមុនយើងជួបគ្នាសុំលុយធ្វើសិក្ខាសាលា តែវិធីសាស្រ្តតាមអនឡាញបានមនុស្សច្រើនចូលរួមស្ដាប់។

ឯកឧត្តម បានមានប្រសាសន៍ថា ៖ «សំខាន់រឿងSMEsតើយើងទៅមុខ ឬមិនទៅ?បើយើងមិនទៅមានតែស្លាប់ គ្មានផ្លូវរស់ទេ។ បើយើងដើរយឺត ក៏ត្រូវតែស្លាប់ដែរ មានតែផ្លូវរត់ហើយរត់ឱ្យលឿន តែផ្លូវដែលត្រូវរត់ ហើយរស់ មិនមែនផ្លូវណាចេះតែទៅបានទេ ។ អ៊ីចឹងយើងត្រូវធ្វើខ្លួនដូចកាណូត ដែលត្រូវបើកបរមើលខ្យល់ មើលផ្លូវ មើលរលក ដើម្បីទៅមុខឱ្យបានលឿន ។ SMEsត្រូវធ្វើអ៊ីចឹង ត្រូវតែឆ្លាតវៃ ធ្វើម៉េចទៅឆ្លាតវៃ ទាល់តែយើងមានប្រព័ន្ធឌីជីថលដែលអាចគ្រប់គ្រងបានលឿន»។

រូបភាព ៖ កិច្ចប្រជុំក្នុងទិវាសប្តាហ៍សកលនៃសហគ្រិនភាព ស្តីពីការប្រើប្រាស់បច្ចេកវិទ្យារបស់សហគ្រាសធុនតូច និងមធ្យម

ឯកឧត្ត ចម ប្រសិទ្ធ បានមានប្រសាសន៍ថា យើងមានកត្តា 3 យ៉ាងសំខាន់៖

ទី 1( version leadership) ប្រធានSMEsដែលមិនចេះមិនចង់រៀន មេដឹកនាំបែបនេះសហគ្រាសនឹងមិនទៅមុខទេ។ យើងមិនសិក្សាពីទីផ្សារយើងនឹងស្លាប់ហើយ យើងមិនអាចអង្គុយលក់ ដោយមានអតិថិជនជិតខាងផ្ទះ ឬអ្នកនៅជាប់របងមកទិញនោះទេ សម័យឥឡូវគេលក់អនឡាញទៅហើយ។ ដូច្នេះភាពជាអ្នកដឹកនាំចេញពីម្ចាស់សហគ្រាស ព្រោះនៅក្នុងសហគ្រាស ត្រូវគិតពីអ្នកកត្តាលិករ អ្នកដែលជួយជំរុញឱ្យសហគ្រាសទៅមុខ ជួយតម្រង់ទិសសហគ្រាសឱ្យទៅមុខ។

ទី-2 ត្រូវស្គាល់អតិថិជនរបស់យើង (Digital Customer Exsperience) ដើម្បីក្តាប់ទីផ្សារឱ្យបានថា តើអតិថិជនចំណូលម្ហូបអី (បើយើងលក់បាយ )អ្នកប្រើទូរសព្ទគេកុំម្មង់ម្ហូបអ្វី?យើងអាចប្រើល្បិចអ្វី ដើម្បីយកមកធ្វើជាទីផ្សាររបស់យើងបាន និងតម្រូវចិត្តអតិថិជន នោះជាការអភិវឌ្ឍលឿនណាស់។

ទី3- រឿង ( Digital transformation Team) SMEsមួយណាក៏ចង់ទៅមុខ តែត្រូវរកក្រុមមួយដើម្បីអនុវត្ត (មិននិយាយពីមីក្រូដែលមានតែម្នាក់ឯង) ត្រូវលើកទឹកចិត្តឱ្យក្រុម សិក្សាទីផ្សារ ឱ្យមានប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រាន់ដើម្បីស្រាវជ្រាវទីផ្សារ ដណ្ដើមយកទីផ្សារឱ្យបាន កាលណាអត់មាន ត្រូវទៅរក សមាគមសហគ្រិនគេអាចជួយដល់យើង បើយើងត្រូវការគេមានសេវាកម្មជួយ SMEs តែម្ដងនេះ។ គេជួយឱ្យ SMEs ក្តាប់បានព័ត៌មានទីផ្សារបាន៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner