​ចាប់ពី​ឆ្នាំ​២​០​៣​០​ ​អង់គ្លេស​នឹង​មិន​អនុញ្ញាត​អោយ​លក់​រថយន្ត​ប្រើ​ប្រេងសាំង​ ​និង​ប្រេង​ឡើយ​ ​ក្នុង​គោលបំណង​ទប់​ស្កាត់​បញ្ហា​ប្រែប្រួល​អាកាសធាតុ

​អង់គ្លេស​៖​ ​រដ្ឋាភិបាល​អង់គ្លេស​ ​គិត​ចាប់ពី​ឆ្នាំ​២​០​៣​០​ខាងមុខនេះ​តទៅ​ ​នឹង​មិន​អនុញ្ញាត​អោយ​មានការ​លក់​រថយន្ត​ ​ដែល​ប្រើប្រាស់​សាំង​ ​និង​ប្រេង​ទៀត​ឡើយ​ ​ខណៈ​បំរាម​ថ្មី​នេះ​ ​ដាក់​ចេញ​ស្ថិត​ក្នុង​គោលបំណង​ចូលរួម​ទប់​ស្កាត់​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នា​ពេល​ថ្មីៗ​ ​។​

ទន្ទឹមគ្នា​ ​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​បាន​ហៅ​សេចក្ដីប្រកាស​ ​ក៏ដូចជា​ច្បាប់​ថ្មី​នេះ​ថា​ ​ជា​បដិវត្ត​ឧស្សាហកម្ម​បៃតង​-​Green​ ​I​d​us​trial​ ​Revolution​»​ ​ដែល​មាន​គោលដៅ​ប្រឈម​មុខ​ទៅ​នឹង​បញ្ហា​ប​ម្រែ​ប្រមូល​អាកាសធាតុ​ ​និង​ ​ដើម្បី​បង្កើត​ឱកាស​ការងារ​កាន់តែ​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ ​។​

នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​រូប​នេះ​ ​រាល់​ប្រភេទ​រថយន្ត​ថ្មី​ ​មិនថា​រថយន្ត​ជា​ប្រភេទ​បួន​កៅអី​ ​និង​រថយន្ត​ដឹក​អ្នកដំណើរ​នោះ​ទេ​ ​អោយ​តែ​ប្រើប្រាស់​សាំង​ ​និង​ប្រេង​ ​គឺ​មិន​អាច​ត្រូវ​បាន​អនុញ្ញាត​អោយ​លក់​ទៀត​ឡើយ​ក្នុង​ប្រទេស​អឺរ៉ុប​មួយ​នេះ​ ​គិត​ចាប់ពី​ឆ្នាំ​២​០​៣​០​ខាងមុខនេះ​តទៅ​ ​ប៉ុន្តែ​រថយន្ត​ប្រភេទ​កូនកាត់​ ​Hybrid​ ​មួយ​ចំនួន​អាច​អនុញ្ញាត​អោយ​លក់​បាន​ដូចធម្មតា​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner