ប្រធានាធិបតី​កោះ​តៃ​វ៉ាន់​បេ្តជ្ញា​ការពារ​ដែន​អធិបតេយ្យភាព​របស់​កោះ​តៃ​វ៉ាន់​ ​តាមរយៈ​ការ​កសាង​កង​នាវាមុជទឹក​ជំនាន់​ថ្មី​ដែល​អភិវឌ្ឍ​នៅ​ក្នុងស្រុក​ផ្ទាល់

តៃ​វ៉ាន់​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​ប្រធានាធិបតី​កោះ​តៃ​វ៉ាន់​លោកស្រី​ ត្សៃ ​អ៊ី​ង​វិ​ន​ ​ប្រកាស​បេ្តជ្ញា​ការពារ​ដែន​អធិបតេយ្យភាព​របស់​កោះ​តៃ​វ៉ាន់​ ​តាមរយៈ​ការ​កសាង​កង​នាវាមុជទឹក​ជំនាន់​ថ្មី​ ​ដែល​អភិវឌ្ឍ​នៅ​ក្នុងស្រុក​ផ្ទាល់​ ​ដោយ​វា​ជា​គម្រោង​ដ៏​សំខាន់​ទទួល​បានការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក​ ​ដើម្បី​ប្រឆាំង​នឹង​ការ​កើន​ឡើង​ឥទ្ធិពល​របស់​ចិន​ ​។​

ប្រធានាធិបតី​កោះ​តៃ​វ៉ាន់​រូប​នេះ​ ​បាន​ថ្លែង​ក្នុង​ពិធី​ចាប់ផ្តើម​ការ​សាងសង់​កង​នាវាមុជទឹក​ថ្មី​នៅ​ឯ​ទីក្រុង​កំពង់ផែ​កៅ​ស៊ុ​ង​ ​ភាគ​ខាងត្បូង​កោះ​តៃ​វ៉ាន់​ ​ថា​ ​ការស្ថាបនា​នេះ​ ​គឺ​បាន​បង្ហាញ​ពី​ឆន្ទៈ​ដ៏​ខ្លាំងក្លា​របស់​កោះ​តៃ​វ៉ាន់​ ​ចំពោះ​ពិភពលោក​ ​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​ ​។​

សូម​ជម្រាប​ថា​ ​កោះ​តៃ​វ៉ាន់​បាន​ខិតខំ​ប្រឹងប្រែង​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​ដើម្បី​ធ្វើ​ទំនើបកម្ម​កង​នាវាមុជទឹក​របស់​ខ្លួន​ ​ដែល​ខ្លះ​មាន​អាយុកាល​តាំងពី​សង្គ្រាមលោក​លើក​ទី​២​ ​ប៉ុន្តែ​នៅតែ​មិន​អាច​ប្រកួតប្រជែង​ជាមួយ​កង​នាវា​ចិន​បាន​ឡើយ​ ​ដែល​រួម​បញ្ជូន​ទាំង​នាវា​ដែល​មាន​សមត្ថភាព​បាញ់​អាវុធ​នុយ​ក្លេអ៊ែ​រ​ផង​ដែរ​នោះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner