អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦១លាននាក់ ក្នុងនោះស្លាប់ជាង១លាន៤១ម៉ឺននាក់ និងជាសះស្បើយជាង៤១លាន៥៤ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦០លាន៩ម៉ឺន៩ពាន់៤១៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៤១ម៉ឺន៤ពាន់៦១៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤១លាន៥៤ម៉ឺន៩ពាន់៥៧៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១២លាន៩៥ម៉ឺន៥ពាន់៧នាក់ ស្លាប់ចំនួន២៦ម៉ឺន៥ពាន់៨៩១នាក់ និងជាសះស្បើយចំនួន៧លាន៦៣ម៉ឺន៦ពាន់៦៨៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន២២ម៉ឺន១ពាន់៩៩៨នាក់ ស្លាប់ចំនួន១៣ម៉ឺន៤ពាន់៧៤៣នាក់ និងជាសះស្បើយ៨លាន៦៤ម៉ឺន១ពាន់៤០៤នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន១២ម៉ឺន១ពាន់៤៤៩នាក់ ស្លាប់១៧ម៉ឺន១៧៩នាក់ និងជាសះស្បើយ៥លាន៤៧ម៉ឺន៦ពាន់១៨នាក់ ៕


