​រ​ុស្ស៊ី​សន្យា​ថា​ ​នឹង​លក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ​ទាប​ជាង​វ៉ាក់សាំង​របស់​ដៃ​គូប្រជែង​មកពី​បស្ចិមប្រទេស

រុស្ស៊ី​៖​ រុស្ស៊ី​បាន​បញ្ចេញ​លទ្ធផល​ថ្មី​មួយ​ ​នៅ​ថ្ងៃអង្គារ​នេះ​ ​ដោយ​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ​ហើយ​សន្យា​ថា​ ​វ៉ាក់សាំង​នឹង​លក់​លើ​ទី​ផ្សារ​អន្តរជាតិ​ទាប​ជាង​វ៉ាក់សាំង​របស់​ដៃ​គូប្រជែង​មកពី​បស្ចិមប្រទេស​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស្ពូ​ត​នី​គ​ ​នៅ​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​

ជាមួយគ្នា​នេះ​ ​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី​លោកស្រី​ ​តាត​យ៉ា​ណា​ ហ្គោ​លី​កូ​វ៉ា​ ​បាន​លើកឡើង​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​២​០​២​១​ខាងមុខ​ ​លោកស្រី​ថា​ ​វ៉ាក់សាំង​ S​put​n​i​k ​V​ ​ចំនួនជា​ង​២​លាន​ដូ​ស​នឹង​ត្រូវ​ផលិត​នៅ​រុស្ស៊ី​ក្នុង​ឆ្នាំ​២​០​២​០​នេះ​ ​។​

យោង​តាម​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់​រុស្ស៊ី ​ដែល​គ្រប់គ្រង​ការ​ផលិត​វ៉ាក់សាំង​ ​បាន​អោយ​ដឹង​ថា​ ​វ៉ាក់សាំង​ S​put​n​i​k ​V​ ​នឹង​មាន​តម្លៃ​ទាប​ជាង​គូប្រជែង​ ​ត្រឹមតែ​១​០​ដុល្លារ​ក្នុង​មួយ​ដូ​ស​ ​ឬ​តិច​ជាង​២​០​ដុល្លារ​សម្រាប់​ពីរ​ដូ​ស​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ​ ​ហើយ​ការ​ចាក់​វ៉ាក់សាំង​នេះ​ ​នឹង​មិន​គិតថ្លៃ​សម្រាប់​ប្រជាជន​រុស្ស៊ី​នោះ​ទេ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner