លោក ចូ បៃដិន អះអាងថា សហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់ ក្នុងការដឹកនាំពិភពលោកម្តងទៀត
អាមេរិក៖ សារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធនេះថា ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន អះអាងថា សហរដ្ឋអាមេរិកនឹងត្រៀមខ្លួនអោយរួច រាល់ ក្នុងការដឹកនាំពិភពលោកម្តងទៀត ដោយបិទបញ្ចប់នយោបាយបែបជាតិនិយម “America First” របស់លោក ដូណាល់ ត្រាំ ហើយប្តេជ្ញាធ្វើការងារជាមួយសម្ព័ន្ធមិត្តឡើងវិញ ។
ប្រធានាធិបតីអាមេរិកជាប់ឆ្នោតរូបនេះបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងអង្គុយនៅក្បាលតុ ហើយត្រៀមខ្លួនប្រឈមមុខនឹងសត្រូវរបស់យើង និង មិនបោះបង់សម្ព័ន្ធមិត្តរបស់យើងឡើយ… យើងត្រៀមខ្លួនក្រោកឈរ ដើម្បីគុណតម្លៃរបស់យើង ។
សូមបញ្ជាក់ថា នៅក្នុងឱកាសធ្វើបទបង្ហាញជាបណ្តើរៗចំពោះអ្វីដែលនឹងត្រូវធ្វើ នៅក្នុងរដ្ឋាភិបាលថ្មី និងមន្ត្រីសំខាន់ៗរូបណាខ្លះនឹងត្រូវតែងតាំង បន្ទាប់ពីការស្បថឡើងកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករាឆ្នាំក្រោយនេះ លោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងអូសសហរដ្ឋអាមេរិកចេញពីគោលនយោបាយបែបជាតិនិយមជ្រុលរបស់លោក ដូណាល់ ត្រាំ ៕


