ទីបំផុត​! ​ក្រុម​មេដឹកនាំ​បាតុកម្ម​នៅ​ថៃ​ត្រូវ​បាន​នគរបាល​កោះហៅ​​ពី​បទ​ប្រមាថ​ស្តេច​

នគរបាល​ថៃ​បាន​កោះហៅ​មេដឹកនាំ​បាតុកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល​ ​ចំនួន​៧​នាក់​ ​ចោទប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​ ​តាមរយៈ​ការ​ស្រែក​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​របប​រាជា​និយម​ ​នេះ​បើ​តាម​ប្រភព​ពី​នគរបាល​ ​និង​ក្រុម​សិទ្ធិមនុស្ស​ ​កាលពី​ថ្ងៃម្សិលមិញ​។​


​នេះ​គឺជា​ករណី​ប្រមាថ​ព្រះមហាក្សត្រ​លើកដំបូង​ ​ក្នុង​ពេល​ជាង​២​ឆ្នាំ​មកនេះ​ ​ហើយ​ពួកគេ​ទាំង​៧​នាក់​ ​អាច​នឹង​ត្រូវ​​​ជាប់ពន្ធនាគារ​១​៥​ឆ្នាំ​ ​បើ​រក​ឃើញ​ថា​ ​មានទោស​នេះ​មែន​។​


​បាតុកម្ម​ប្រឆាំង​នេះ​បាន​កើតមានឡើង​ ​តាំងពី​ខែ​កក្កដា​ ​២​០​២​០​ ​ប្រឆាំង​នឹង​នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​និង​ទាមទារ​ឲ្យ​បន្ថយអំណាច​ស្តេច​ ​Ma​h​a​ ​V​a​j​i​r​along​korn ​ជាសកម្ម​រិះគន់​របប​រាជា​និយម​ជា​ប្រ​វត្ថិ​សាស្ត្រ​ក្នុង​ប្រទេស​ថៃ​៕​ ​ប្រភព​ពី​ CN​A​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner