សហភាព​អឺរ៉ុប​ឈាន​ដល់​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​១​៦​០​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ម៉ូឌែ​ណា

ប៊ែ​ល​ហ្ស៊ិ​ក​៖​ ​សហភាព​អឺរ៉ុប​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ម៉ូឌែ​ណា​ ​ក្នុង​ការ​ផ្គត់ផ្គង់​បេក្ខភាព​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធានគណៈកម្មការ​អឺរ៉ុប​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​

​ប្រធានគណៈកម្មការ​អឺរ៉ុប​លោកស្រី​ ​យូ​ស៊ូ​ឡា វ៉ុ​ន​ ​ដឺ​ ​ឡេ​យ៉ែ​ន​ ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​ ​ខ្ញុំ​រីករាយ​ដែល​បាន​ប្រកាស​ថា​ ​ថ្ងៃស្អែក​នេះ​យើង​នឹង​ចុះ​កិច្ចព្រមព្រៀង​លើ​កិច្ចសន្យា​ថ្មី​មួយ​ ​ដើម្បី​ទទួល​បាន​នូវ​វ៉ាក់សាំង​ការពារ​ជម្ងឺ​ ​Co​v​i​d​-19 ​បន្ថែម​ទៀត​ ​លោកស្រី​ថា​ ​កិច្ចព្រមព្រៀង​នោះ​ ​នឹង​អនុញ្ញាត​អោយ​យើង​បញ្ជាទិញ​វ៉ាក់សាំង​ចំនួន​១​៦​០​លាន​ដូ​ស​ ​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ឱសថ​អាមេរិក​ ម៉ូឌែ​ណា​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កាលពី​ស​ប្តាហ៍​មុននេះ​ ​ក្រុមហ៊ុន​ផលិត​ឱសថ​ដ៏​ធំ​របស់​អាមេរិក​ ម៉ូឌែ​ណា​ ​បាន​ប្រកាស​ពី​លទ្ធផល​ ​នៃ​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ខ្លួន​នៅ​ដំណាក់​ទី​៣​ ​ដោយ​អះអាង​ថា​ ​វា​មាន​ប្រសិទ្ធ​ភាព​រហូតដល់​៩​៤​.​៥​% ​ក្នុង​ការ​ទប់​ស្កាត់​នឹង​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner