​ប្រធានាធិបតី​បារាំង​រំពឹង​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នឹង​ចាប់ផ្តើម​នៅបារាំងនា​ចុង​ឆ្នាំនេះ ឬដើមឆ្នាំក្រោយ

បារាំង​៖​ ​ប្រធានាធិបតី​បារាំង​លោក​ ​អែ​ម៉ា​នុយ​អែ​ល​ ​ម៉ា​ក្រុង​ ​នៅ​ថ្ងៃអង្គារ​នេះ​ថ្លែង​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជម្ងឺ​ ​Co​v​i​d​-19 ​ដែល​បង្កឡើង​ដោយ​វី​រុ​ស​កូរ៉ូ​ណា​ ​អាច​នឹង​ចាប់ផ្តើម​ដំណើរការ​អោយ​បាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​ក្នុង​ប្រទេស​បារាំង​នៅ​ចុង​ឆ្នាំ​២​០​២​០​ ​ប្រសិនបើ​មានការ​យល់ព្រម​ពី​និយ័ត​ករ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​២​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​

ការ​កត់​សម្គាល់​បែប​នេះ​របស់​លោក​ ​ម៉ា​ក្រុង​ ​ធ្វើឡើង​តាមរយៈ​កញ្ចក់ទូរទស្សន៍​រដ្ឋ​ ​ដើម្បី​លំអិត​ពី​វិធី​សា​ស្រ្ត​ដែល​បារាំង​នឹង​ចាប់ផ្តើម​បន្ធូរបន្ថយ​វិធានការ​រឹត​បន្តឹង​ការ​បិទ​ប្រទេស​ក្នុង​ស​ប្តាហ៍​នេះ​ ​។​ ​លោក​ ​ម៉ា​ក្រុង​ ​បាន​និយាយ​ទៀត​ថា​ ​យើង​ទំនង​ ​ជា​នឹង​ទទួល​បាន​នូវ​ការអនុញ្ញាត​ពី​អាជ្ញាធរ​សុខាភិបាល​ ​ដើម្បី​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​បំផុត​ ​ជាពិសេស​មនុស្ស​មាន​វ័យ​ចំណាស់​ក្នុងពេលឆាប់ៗ​ខាងមុខ​ ​ពោល​គឺ​នៅ​ចុង​ឆ្នាំនេះ​ ​ឬ​នៅដើម​ខែ​មករា​ ​ឆ្នាំក្រោយ​ ​លោក​ថា​ ​ក្រុមប្រជាជន​ផ្សេងទៀត​នឹង​ត្រូវ​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​ជាបន្តបន្ទាប់​ ​។​

គួរ​បញ្ជាក់​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​នេះ​ ​នៅ​ទូទាំង​ប្រទេស​បារាំង​មាន​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​សរុប​ចំនួន​២​លាន​១​៥​ម៉ឺន​៣​ពាន់​៨​១​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​៥​ម៉ឺន​២​៣​៧​នាក់​ ​និង​អ្នក​ជាសះស្បើយ​ឡើងវិញ​សរុប​១​៥​ម៉ឺន​៤​ពាន់​៦​៧​៩​នាក់​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner