ផ្ទុះបាតុកម្មតវ៉ាថ្មីមួយទៀតក្នុងទីក្រុង Atlanta សហរដ្ឋអាម៉េរិក បន្ទាប់ពីបុរសស្បែកខ្មៅម្នាក់ត្រូវប៉ូលិសបាញ់សម្លាប់

សហរដ្ឋអាម៉េរិក៖ បុរសស្បែកខ្មៅម្នាក់ទៀតត្រូវបានប៉ូលិសបាញ់សម្លាប់ ដែលប្រការនេះ បង្កឱ្យបាតុកម្មតវ៉ាទ្រង់ទ្រាយធំថ្មីមួយទៀត ហើយជាលទ្ធផលនោះ មានមនុស្ស៣៦នាក់ ត្រូវចាប់ខ្លួននៅក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាម៉េរិក នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។

ប្រភពបានឱ្យដឹងថា បុរសស្បែកខ្មៅឈ្មោះ Rayshard Brooks អាយុ២៧ឆ្នាំ បានដេកលង់លក់នៅក្នុងរថយន្ដរបស់ខ្លួន នៅក្បែរភោជនីយដ្ឋាន Wendy’s ក្នុងទីក្រុង Atlanta ។ ហើយនៅពេលប៉ូលិសមកដល់ រូបគេបានបដិសេធមិនឱ្យពិនិត្យជាតិស្រវឹង ហើយបានតដៃជាមួយប៉ូលិស ដែលជាហេតុធ្វើឱ្យប៉ូលិសម្នាក់បាញ់ សម្លាប់រូបគេ ។

ក្រោយហេតុការណ៍នេះកើតឡើង បាតុកម្មតវ៉ាក៏បានផ្ទុះឡើងផងដែរ ហើយប៉ុន្មានម៉ោងក្រោយការតវ៉ា ស្នងការប៉ូលិសទីក្រុង Atlanta លោកស្រី Erika Shields បានសម្រេចចិត្តលាលែងចេញពីតំណែង រីឯប៉ូលិសម្នាក់ដែលមានជាប់ពាក់ព័ន្ធបាញ់សម្លាប់ Rayshard Brooks ត្រូវបានបណ្ដេញចេញពីតំណែង ខណៈម្នាក់ទៀតជាប់ពិន័យរដ្ឋបាល ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner