​ឥណ្ឌូ​នេ​ស៊ី​៖​ ​រដ្ឋមន្ត្រី​ជលផល​ត្រូវ​បាន​អង្គភាព​ប្រឆាំង​ពុករលួយ​ចាប់​ឃាត់ខ្លួន

ក្រុ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ចាប់ខ្លួន​រដ្ឋមន្ត្រី​ទទួលបន្ទុកជលផល​​និង​កិច្ចការ​សមុទ្រ​ ​លោក​ ​E​d​h​y​ ​P​r​a​bow​o ​កាល​ពីព្រឹក​ថ្ងៃ​ទី​២​៥​ ​វិច្ឆិកា ២០២០​​​ ​នេះ​បើ​តាម​អ្នកនាំពាក្យ​របស់​អង្គភាព​ ​ដោយ​គ្មាន​បង្ហាញ​ហេតុផល​នៃ​ការ​ចាប់​ឃុំ​ខ្លួននេះ​ទេ​។​ ​រដ្ឋមន្ត្រី​រូប​នេះ​ស្ថិត​ក្នុងចំណោម​មនុស្ស​មួយ​ចំនួន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ​និង​ឃុំឃាំង​ ​សាកសួរ​២​៤​ម៉ោង​ ​នេះ​បើ​តាម​ប្រភព​ដដែល​។​


​សារ​ព័ត៌មាន​បាន​ចេញផ្សាយ​ថា​ ​លោក​រដ្ឋមន្ត្រី​ត្រូវ​បាន​ចាប់ខ្លួន​ ​នៅ​ពេល​មកដល់​ចំណត​អាកាសយានដ្ឋាន​ ​So​e​k​ar​no​-​Hat​t​a​ ​ក្នុង​រដ្ឋធានី​ ​ជាមួយនឹង​ភរិយា​ ​ពោល​គឺ​បន្ទាប់ពី​មានដំណើរ​ទៅ​សហរដ្ឋអាមេរិក​។​ ​លោក​រដ្ឋមន្ត្រី​មិនទាន់​បញ្ចេញមតិ​អ្វី​ជុំវិញ​ការ​ចាប់ខ្លួន​ទេ​ ​ហើយ​មន្ត្រី​ក្រសួង​ក៏​មិន​បញ្ជាក់​ព័ត៌មាន​អ្វី​នោះ​ដែរ​។​


​ប៉ុន្តែ​ប្រភព​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​សារ​ព័ត៌មាន​រយ​ធឺ​ថា​ ​ការ​ចាប់ខ្លួន​នេះ​មាន​ទាក់ទង​នឹង​ការស៊ើបអង្កេត​រឿង​នាំចេញ​កូន​បង្កង​។​ ​រម្លឹក​ដែរ​ថា​ ​កាលពីឆ្នាំមុន​ ​លោក​រដ្ឋមន្ត្រី​បាន​សម្រេច​លុបចោល​បំរាម​នាំចេញ​បង្កង​ ​ដែល​បំរាម​នេះ​ត្រូវ​បាន​បង្កើត​ឲ្យ​មាន​ដោយ​រដ្ឋមន្ត្រី​មុន​៕ ប្រភពពី CNA

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner