ជនជាតិចិន១០នាក់ត្រូវបណ្ដេញចេញពីកម្ពុជា ក្រោយការរកឃើញមានចាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន និងកាន់កាប់អាវុធខុសសច្បាប់

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃ២៥វិច្ឆិកាឆ្នាំ២០២០នេះ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិខេត្តព្រះសីហនុ នាថ្ងៃទី២៤វិច្ឆិកា ឆ្នាំ២០២០ បានសហការជាមួយ លោកវរសេនីយ៍ទោ លី ណារឿន នាយរងការិយាល័យ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញជនជាតិចិនចំនួន១០នាក់ តាមជើងយន្តហោះចេញលេខ ZA493 ឲ្យចេញផុតពីប្រទេស និងប្រថាប់ត្រាហាមចូលប្រទេសកម្ពុជា រយៈពេល៣ឆ្នាំ និង៥ឆ្នាំ។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនជាតិចិនទាំង១០នាក់នោះ មាន៩នាក់ជាប់ពាក់ព័ន្ធនឹងបទល្មើស ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងម្នាក់ទៀតពាក់ព័ន្ធនឹងបទល្មើស កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។ យោងតាមបញ្ជា លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទី១ ប៉ុស្តិ៍បានប្រថាប់ត្រាឲ្យចេញពីប្រទេស ព្រមទាំងប្រថាប់ត្រានៅលើលិខិតឆ្លងដែន ហាមចូលរយៈពេល៣ឆ្នាំ និង៥ឆ្នាំ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner