បើកម៉ូតូឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្នត្រូវបានរថយន្តបុកស្លាប់ទាំងពីរនាក់ នៅស្រុកត្បែងមានជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រះវិហារ៖ យ៉ាងហោចណាស់បុរស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម
ក្នុងករណីគ្រោះថ្នាក់ចរាចរ១ដែលបង្កឡើងរវៀងរថយន្តជាមួយនឹងម៉ូតូហេតុកាណ៏នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១នឹង៣៥នាទីថ្ងៃ១៤ខែមិថុនាឆ្នាំ២០២០តាមបណ្តោយផ្លូវជាតិលេខ៦២បេ ចន្លោះបង្គោលគីឡូលេខ១១៣.១១៤ស្ថិតក្នុងភូមិសាស្ត្រភូមិគ្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យខេត្តព្រះវិហារ។

បើតាមកាបញ្ជាក់ពីលោកវរសេនីយ៏ត្រីសុិន សុីដេត អធិការងនគរបាលស្រុកត្បែងមានជ័យបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តបង្ករម៉ាកសាំយ៉ុង១គ្រឿងពណ៏លឿងពាក់ស្លាកលេខភ្នំពេញ2B.A.5352បើកបរដោយជនមិនស្គាល់អត្តសញាណក្នុងល្បឿនលឿនពីទិសជើងទៅទិសត្បូងលុុះមកដល់កន្លែងកើតហេតុក៏មានម៉ូតូជនរងគ្រោះ១គ្រឿងម៉ាក់ទ្រីមសង់សេ១២៥ពណ៏ខ្មៅសេរីឆ្នាំ២០១៩ពាក់ស្លាក់លេខភ្នំពេញ១A.F=58.72.បើកឆ្លងផ្លូវដោយខ្វះកាប្រុងប្រយត្ន័ត្រូវបានរថយន្តបង្កខាងលើបុកយ៉ាងពេញទំហឹងអូសម៉ូតូជនរងគ្រោះប្រហែលជា១០ម៉ែតបណ្តាលអោយអ្នកបើកម៉ូតូនឹងអ្នករួមដំណើរហើរបើុងដូចក្រដាសស្លាប់ភ្លាមៗទាំង២នាក់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធម៏។

គួរបញ្ជាក់ផងដែរថាជនរងគ្រោះទាំង២នាក់ខាងលើមានឈ្មោះទី១ឈ្មោះគង់ សំអូនភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភូមិដូនម៉ាឃុំរក្សាស្រុករវៀងខេត្តព្រះវិហារអ្នកបើកម៉ូតូស្លាបនៅនឹងកន្លែងកើតហេតុ ទី២ឈ្មោះ បង វណ្ណះភេទប្រុសអាយុ៤០ឆ្នាំរស់នៅភូមិឃុំនឹងស្រុកជាមួយគ្នាស្លាប់នៅនឹងកន្លែងកើតហេតុ។ ដោយឡែកម៉ូតូជនរងគ្រោះត្រូវរងកាខូចខាតយ៉ាងដំណំ ដោយឃើញសភាពមិនស្រួលក្រោយកើតហេតុតៃកុងរថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោលដោយបានបន្សល់ទុករថយន្តបង្ករនៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុនគរបាលជំនាញស្រុកត្បែងមានជ័យក៏បានចុះដល់កន្លែងកើតហេតុដើម្បីធ្វើកាវាស់វែងធ្វើកោសល្យវិច្ច័យទៅលើសាកសពជនរងគ្រោះរួចក៏បានប្រគល់សាកសពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន។ ដោយឡែករថយន្តបង្ករក្រោយកើតហេតុសមត្ថកិច្ចបានឆែករកឃើញឈើផ្ទុកក្នុងរថយន្តមួយចំនួនទៀត។

បច្ចុប្បន្នទាំងរថយន្តទាំងឈើនឹងម៉ូតូរបស់ជនរងគ្រោះត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកត្បែងមានជ័យដើម្បីស្វែងរកតៃកុងរថយន្តបង្កខាងលើដើម្បីអោយចូលខ្លួនដោះស្រាយតាមនិតិវិធីច្បាប់៕ សួនលីណា

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner