អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៦​៣​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៤​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៤​៤​លាន​នាក់

បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៦​៣​លាន​៥​៨​ម៉ឺន​៤​ពាន់​៤​៣​០​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៤​៧​ម៉ឺន​៣​ពាន់​៧​៣​៨​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​៣​លាន​៩​៧​ម៉ឺន​៩​ពាន់​៤​២​៣​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៣​លាន​៩​១​ម៉ឺន​៩​ពាន់​៨​៧​០​នាក់​ ​ស្លាប់​ចំនួន​២​៧​ម៉ឺន​៤​ពាន់​៣​៣​២​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៨​លាន​២​២​ម៉ឺន​២​ពាន់​៨​៧​៩​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៤​៦​ម៉ឺន​៣​ពាន់​២​៥​៤​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​៧​ពាន់​៦​៥​៩​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៨​៨​ម៉ឺន​៨​ពាន់​៥​៩​៥​នាក់​ ​។​

ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​៣​៣​ម៉ឺន​៦​ពាន់​២​៧​៨​នាក់​ ​ស្លាប់​១​៧​ម៉ឺន​៣​ពាន់​១​៦​៥​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៦​០​ម៉ឺន​១​ពាន់​៨​០​៤​នាក់​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner