ក្រុមហ៊ុន​អាកាសចរណ៍​ ​Easy​Jet​ ​របស់​អង់គ្លេស​ ​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ធ្វើ​តេ​ស្ត​រក​ ​Co​v​i​d​-19 ​ដើម្បី​ផ្តល់​ការ​បញ្ចុះតម្លៃ​ដល់​អ្នកដំណើរ

អង់គ្លេស​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​៣​០​ ​ខែវិច្ឆិកា​ថា​ ​ក្រុមហ៊ុន​អាកាសចរណ៍​អង់គ្លេស​ ​Easy​Jet​ ​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ធ្វើ​តេ​ស្ត​រក​ ​CO​V​I​D​-19 ​ក្នុង​ការ​ផ្តល់​ការ​បញ្ចុះតម្លៃ​ដល់​អ្នក​ធ្វើដំណើរ​ ​ដើម្បី​ព្យាយាម​ជ​ម្រុ​ញ​ការធ្វើដំណើរ​បន្ថែម​ទៀត​ ​។​

ក្រោយ​មានការ​រឹតត្បិត​លើ​ការធ្វើដំណើរ​អស់​រយៈពេល​ជាច្រើន​ខែ​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​និង​អាកាសយានដ្ឋាន​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ធ្វើ​តេ​ស្ត​រក​ ​Co​v​i​d​-19 ​ដើម្បី​ធ្វើ​អោយ​ការ​ធ្វើ​តេ​ស្ត​រ​កវី​រុ​ស​កាន់តែ​មាន​ភាព​ងាយស្រួល​ ​និង​មាន​តម្លៃថោក​ជាង​មុន​ ​។​

សូម​ជម្រាប​ថា​ ​ចាប់ពី​ថ្ងៃ​ទី​១​៥​ ​ខែ​ធ្នូ​ខាងមុខនេះ​ ​ច្បាប់​នៃ​ការធ្វើដំណើរ​នៅ​អង់គ្លេស​នឹង​មាន​ការផ្លាស់ប្តូរ​ ​ដូច្នេះ​បើ​សិន​អ្នក​ធ្វើដំណើរ​ម្នាក់​ទទួល​បាន​លទ្ធផលអវិជ្ជមាន​ ​ពី​ការ​ធ្វើ​តេ​ស្ត​ដោយ​ថវិកា​ខ្លួនឯង​នោះ​ ​ពួកគេ​អាច​កាត់បន្ថយ​ការរស់នៅ​ដាច់ដោយឡែក​ពី​គេ​ ​ពី​រយៈពេល​១​៤​ថ្ងៃ​មក​នៅ​ត្រឹម​៥​ថ្ងៃ​វិញ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner