ធនាគារជាតិ នឹងពិភាក្សាលើប្រធានបទក្តៅស្តីពីដំណើរសេដ្ឋកិច្ចជាតិ ក្រោយកូវីដវាយប្រហារ

ធនាគារជាតិ នឹងរៀបចំសន្និសីទពិភាក្សាស្ដីពីដំណើរសេដ្ឋកិច្ចកម្ពុជា ក្រោយរងផលប៉ះពាល់ខ្លាំងដោយសារតែជំងឺកូវីដ19។ នេះគឺជាសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី ៧ ដើម្បីពិភាក្សា ស្វែងរកគន្លឹះ ដើម្បីអាចឲ្យកម្ពុជាសម្របខ្លួនទៅនឹងបរិបទថ្មីនៃសេដ្ឋកិច្ចពិភពលោក ក្នុងគោលដៅឲ្យកម្ពុជាមានភាពធន់ខ្លាំងនឹងវិបត្ត និងសម្រេចបានដោយជោគជ័យនៅគោលដៅសេដ្ឋកិច្ចដែលបានគ្រោងទុក។

ធនាគារជាតិបានអះអាងថា ការរៀបចំសន្និសីទនេះគឺដោយសារតែកម្ពុជាក៏ដូចជាបណ្ដាប្រទេសជាច្រើននៅក្នុងពិភពលោកដែរ ដែលរងផលប៉ះពាល់ ដោយសារតែជំងឺកូវីដ19 ដែលជាវិបត្តិសុខភាពពិភពលោក ហើយកំពុងតែក្លាយទៅជាវិបត្តិសេដ្ឋកិច្ចផងដែរ។​ ហេតុដូចនេះហើយកម្ពុជាដែលមានសេដ្ឋកិច្ចបើកចំហនិងពឹងផ្អែកលើវិស័យកម្មក្រៅដែលកំពុងប្រឈមនឹងការថមថយ ត្រូវតែរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៧នេះដើម្បីស្វែងរកធាតុចូលពីអ្នកជំនាញទាំងអស់ក្នុងការស្វែងរកច្រកចេញដែលសមស្រប។

ធនាគារជាតិ ក៏បានលើកទឹកចិត្ត ឱ្យអ្នកជំនាញទាំងអស់ ជ្រើសរើសយកប្រធានបទ ក្នុងការសិក្សាស្រាវជ្រាវ ពាក់ព័ន្ធលើកត្តាសំខាន់សំខាន់ចំនួន ៥ គឺទី១គឺ សេដ្ឋកិច្ចកម្ពុជានៅក្នុងទសវត្សរ៍ថ្មី ដោយវិភាគប្រើប្រាស់ទម្រង់SWOT ទី២ គឺសេដ្ឋកិច្ចឌីជីថលនិងការអភិវឌ្ឍនៅកម្ពុជា ទី៣ គឺការអភិវឌ្ឍន៍ជនបទនិងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ​ ទី៤ ការអភិវឌ្ឍនិងការធ្វើទំនើបកម្មសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា និងទី៥ ការវាយតម្លៃឡើងវិញ នៅទម្រង់សេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញផលិតផលកម្មន្តសាល។

សម្រាប់ការសិក្សាស្រាវជ្រាវទាំងនេះត្រូវបានធនាគារមើលឃើញថា គឺដើម្បីស្វែងរកគន្លឹះដែលអនុវត្តបាន នៅទម្រង់សេដ្ឋកិច្ចមួយដែលធន់ខ្លាំងទៅនឹងវិបត្តិ ហើយអាចសម្រេចបានដោយជោគជ័យនិងប្រកបដោយចីរភាពសម្រាប់សេដ្ឋកិច្ចកម្ពុជា៕

ads banner
ads banner
ads banner